Messi ថា​ឲ្យ​អាជ្ញាកណ្ដាល​ចំៗ រឿង​លម្អៀង​ខាង​ប្រេស៊ីល​ទើប​អាហ្សង់ទីន​ចាញ់

  • 2019-07-03 06:59:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi បាន​បន្ទោស​អាជ្ញាកណ្ដាល​​ចំពោះ​ការ​លម្អៀង​ទៅ​ខាង​ប្រេស៊ីល ក្នុង​ជំនួប​​ឈ្នះ​អាហ្សង់ទីន ២-០ ពាន​ Copa America វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាល​ពី​ព្រឹក​មិញ។

ខ្សែ​ប្រយុទ្ធ​របស់ Barcelona បាន​ប្រឹងប្រែង​​យ៉ាង​ខ្លាំង​ ព្រោះ​ចង់​រក​ពានដំបូង​ជូន​ជាតិ ប៉ុន្តែ​អ្វី​ៗ​ត្រូវ​បំផ្លាញ​ទាំង​អស់​ដោយ​សារ​គ្រាប់​បាល់​របស់ Gabriel Jesus និង Roberto Firmino។ ប្រេស៊ីល​​នឹង​ត្រូវ​ជួប​ប៉េរូ​ឬ​ឈីលី ដែល​ក្រុម​ទាំង​ពីរ​ត្រូវ​ប្រកួត​គ្នា​នៅ​ថ្ងៃ​ស្អែក​ម៉ោង​៧: ៣០​នាទី​ព្រឹក។

ក្នុង​សន្និសីទកាសែត​ភ្លាមៗ​ក្រោយ​ចប់​ការ​ប្រកួត Messi បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​អាជ្ញាកណ្ដាល​ក្នុង​ទីលាន​លោក Roddy Zambrano ដែល​មិន​បាន​ផ្ដល់​បាល់​ប៉េណាល់ទី​ទៅ​កាន់ Sergio Aguero និង​មិន​ពិនិត្យ​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល (VAR)។

“ពួក​គេ​មិន​ល្អ​ជាង​យើង​ទេ។ ពួក​គេ​រក​គ្រាប់​បាល់​បាន​មុន ហើយ​គ្រាប់​ទី​ពីរ​ Aguero គួរ​បាន​បាល់​ប៉េណល់ទី តែ​គេ​មិន​ឲ្យ។ អាជ្ញាកណ្ដាល​បាន​​ផ្ដល់​កាត​​​ឆ្គួតៗ​ជា​ច្រើន ប៉ុន្តែ​ពួក​គេ​មិន​បាន​ទៅ​ពិនិត្យ VAR ទេ។ រឿង​ទាំង​នេះ​កើត​ឡើង​ពេញ​មួយ​ប្រកួត​នេះ។ ពួក​គេ​​ហាក់​មាន​ភាព​លម្អៀង​ខាង​ប្រេស៊ីល ដែល​ធ្វើ​ឲ្យ​រំខាន​ដល់​ការ​ប្រកួត​របស់​ក្រុម​ពួក​យើង"។ សម្ដី​របស់ Messi៕ ​​​​​​​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី