កំពូល​អ្នក​ឌឺ​គ្មាន​ពីរ​ប៉ះ​គ្នា​ជា​ថ្មី​ កែវ​ រំចង់ ​IQUEZANG​ នៅ​សង្វៀន​ឯក​ភ្នំ​ចុង​ខែ​នេះ​

  • 2019-07-05 04:14:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រដាល់​ចាស់​វស្សា​មក​ពី​បាត់ដំបង​ កែវ​ រំចង់​ នឹង​ត្រូវ​ស្វាគមន៍​មិត្ត​ចាស់​ ដែល​មាន​ប្រវត្តិ​ប្រកួត​ជូរចត់​ជា​មួយ​គ្នា​កន្លង​មក​ គឺ​ IQUEZANG​ ជា​ថ្មី​ម្ដង​ទៀត​នៅ​សង្វៀន​ឯក​ភ្នំ​ ចុង​ខែ​កក្កដា​ ២០១៩​ ខាង​មុខ​នេះ។​

កែវ រំចង់ ប៉ះ IQUEZANG​ កន្លងទៅ

បើ​តាម​ការ​ផ្សព្វផ្សាយ​លើ​ផេក​ផ្លូវ​ការ​របស់​សង្វៀន​ឯក​ភ្នំ​ ១ម៉ោង​មុន​នេះ​ បាន​បញ្ជាក់​ថា​ កីឡាករ​កម្ពុជា​ កែវ​ រំចង់​ នឹង​ត្រូវ​ស្វាគមន៍​កីឡាករ​កំពូល​ឌឺ​របស់​ថៃ​ IQUEZANG​ ជា​លើក​ទី៣​ នា​ថ្ងៃ​ទី២៨​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ ខាង​មុខ​នេះ។​

សម្រាប់​អ្នក​គាំទ្រ​ប្រដាល់​នៅ​កម្ពុជា​ក៏​ទន្ទឹង​រង់ចាំ​មើល​ការ​ប៉ះ​គ្នា​ជា​ថ្មី​រវាង​អ្នក​ទាំង​ពីរ​នេះ​ណាស់​ ព្រោះ​បើ​រំលឹក​ដល់​ឈ្មោះ​អ្នក​លេង​គុន​ថៃ​ IQUEZANG​ នេះ​ឡើង​ គឺ​គេ​នៅ​ចាំ​មិន​ភ្លេច​ឡើយ​ការ​ប្រកួត​តានតឹង​ និង​ឌឺដង​គ្នា​បំផុត​កាល​ពី​ពួកគេ​ប្រកួត​នៅ​ឯ​កម្មវិធី​ Thai Fight​ កន្លង​ទៅ។​

កែវ រំចង់ ប៉ះ IQUEZANG​ កន្លងទៅ

រំលឹក​ដែរ​ថា​ កីឡាករ​ កែវ​ រំចង់​ ធ្លាប់​ប៉ះ​អ្នក​លេង​គុន​ថៃ​ IQUEZANG​ នេះ​២ដង​រួច​មក​ហើយ។​ លើក​ទី១​នៅ​ប្រទេស​វៀតណាម​ កែវ​ រំចង់​ ចាញ់​ពិន្ទុ​ ខណៈ​លើក​ទី២​ កែវ​ រំចង់​ ឈ្នះ​ពិន្ទុ​ IQUEZANG​ វិញ​នៅ​ឯ​ប្រទេស​ថៃ។​ រង់ចាំ​មើល​តើ​ការ​ប៉ះ​គ្នា​លើក​ទី៣​ នរណា​ជា​ម្ចាស់​ជ័យជម្នះ​នា​ជំនួប​មិត្តភាព​អន្តរជាតិ​មួយ​នេះ៕​

វីដេអូប្រកួតនៅវៀតណាម៖

វីដេអូប្រកួតនៅប្រទេសថៃ៖

អត្ថបទ៖ នួន ស៊ីណា​