ឱកាស​អ្នក​សៀមរាប! Tiger ​ប្រកាស​រើស​ថ្នាល​យុវជន U16 ​និង U18 ​

  • 2019-07-05 08:05:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Angkor Tiger ​បាន​ប្រកាស​ជ្រើស​រើស​ថ្នាល​យុវជន​២​កម្រិត​គឺ U16 ​និង U18 ​ដើម្បី​ត្រៀម​ចូល​លេង​ពាន​រង្វាន់​ជម្រើស​ជាតិ​ក្រោម​អាយុ​១៦​និង​១៨​ឆ្នាំ​ក្នុង​ពេល​ឆាប់​ៗ​នេះ។

ការ​ធ្វើ​តេស្ត​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៩ នៅតារាងបាល់ទាត់ ផាម កុងទីន័រ ស្ថិត​នៅ​ផ្លូវ៦០ ម៉ែត្រ ទល់មុខ សណ្ឋាគារ​សុខាអង្គរ​ វេលា​ម៉ោង ​៨​ព្រឹក ​ដល់​១១​ព្រឹក​ (សម្រាប់​អាយុ​ក្រោម ​១៨​ឆ្នាំ) ​និង​វេលា​ម៉ោង ​១​រសៀល​ ដល់​៤ល្ងាច​ (សម្រាប់​អាយុ​ក្រោម​ ១៦ឆ្នាំ) ។

យុវជន​ដែល​នឹង​ចូលរួម​ការ​ធ្វើ​តេស្ត មាន​លក្ខខណ្ឌ​ និង​អនុវត្ត​ដូច​ខាងក្រោម​៖

  • ត្រូវ​មាន​ឆ្នាំ​កំណើត ចាប់​ពី​ឆ្នាំ​២០០៤ ឡើង​ទៅ​ (សម្រាប់​អាយុ​ក្រោម ១៦ឆ្នាំ)
  • ត្រូវ​មាន​ឆ្នាំ​កំណើត ចាប់​ពី​ឆ្នាំ​២០០១ ឡើង​ទៅ ​(សម្រាប់​អាយុ​ក្រោម ១៨ឆ្នាំ)
  • ត្រូវ​ភ្ជាប់​មក​នូវ​អត្ត​សញ្ញាណ​ប័ណ្ណ ឫ​សំបុត្រ​កំណើត (ច្បាប់​ចម្លង)

ប្រភព៖ Tiger

អត្ថបទ៖ កុលាប

អត្ថបទពេញនិយម