Zlatan ប្រតិកម្ម​បែប​កំប្លែង​ចំពោះ​រឿងបោះពុម្ព​ឈ្មោះ​អាវ​ខុស

  • 2019-07-05 13:20:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​កំឡុង​ប្រកួត​រវាង​ក្លឹប LA Galaxy និង​ក្លឹប Toronto ឈ្មោះ​របស់​ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​កីឡាករ Zlatan Ibrahimovic ត្រូវ​គេ​ឃើញ​ថា​សរសេរ​ខុស ដោយ​សរសេរ​ជា "Irbahimovic" ដែល​ធ្វើ​ឲ្យ​មាន​ការ​ចែករំលែក​តៗ​គ្នា​ឡើង​ព្រោងព្រាត​ពេញ​បណ្ដាញសង្គម។

ក្រោយ​ពី​ការ​ប្រកួត Zlatan បាន​និយាយ​បែប​កំប្លែង​ថា​៖ " មើល​ទៅ​ ប្រហែល​ជា​អ្នក​បោះពុម្ព​អាវ អបអរ​ថ្ងៃ​ ៤​កក្កដា នៅ​មុន​ពេល​ប្រកួត​ហើយ " ។

ទិវា ៤ កក្កដា ជា​បុណ្យ​ជាតិ​របស់​សហរដ្ឋអាមេរិក ដែល​រំលឹក​ពី​ការ​ទាមទារ​ឯករាជ្យ​របស់​ប្រជាជន​នៃ​ដែនដី​ថ្មី​អាមេរិក ពី​ចក្រភព​អង់គ្លេស។

ក្នុង​ប្រកួត​នោះ​ដែរ​ ក្លឹប LA Galaxy បាន​យក​ឈ្នះ​ក្លឹប​មក​ពី​ប្រទេស​កាណាដា Toronto ក្នុង​លទ្ធផល ២-០ ដែល​សុទ្ធ​តែ​ជា​គ្រាប់​បាល់​របស់​ Zlatan៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី