ចិត្ត​បុណ្យ! Messi បើក​សិទ្ធិ​ឲ្យ​ជន​គ្មាន​ផ្ទះ​ហូប​អាហារ​នៅ​ហាង​ខ្លួន​ដោយ​សេរី

  • 2019-07-10 04:06:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​នៅ​ប្រទេស​អាហ្សង់ទីន Lionel Messi បាន​អនុញ្ញាត​ឲ្យ​ជន​ដែល​គ្មាន​ផ្ទះ​សម្បែង​​ចូល​ហូប​អាហារ​ក្ដៅ​ៗ​នៅ​ក្នុង​ភោជនីយដ្ឋាន​របស់​គេ​ដោយ​មិន​គិត​ប្រាក់​មួយ​រៀល។

ភោជនីយដ្ឋាន​​គ្រួសារ​របស់ Messi ស្ថិត​ក្នុង​ទីក្រុង Rosario ប្រទេស​អាហ្សង់ទីន ឈ្មោះ​ថា VIP បាន​ផ្ដល់​អាហារ​និង​ភេសជ្ជៈ​ក្ដៅ​ទៅ​​ជន​ដែល​គ្មាន​ផ្ទះតាំង​តែ​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ខណៈ​ប្រទេស​មួយ​នេះ​កំពុង​ជួប​ប្រទះ​បញ្ហា​អាកាសធាតុ​​ចុះ​ត្រជាក់​ខ្លាំង។

លោក Ariel Almad​ ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ​នៅ​ខាង​លើ​បាន​និយាយ​ថា៖ “​ពួក​យើង​បាន​​ផ្ដល់​​កាហ្វេ ភេសជ្ជៈ និង​ស្រា​ខ្លះ​ទៅ​កាន់​ជន​គ្មាន​ផ្ទះ។ មនុស្ស​ជា​ច្រើន​បាន​មក​ ហើយ​ពួក​យើង​​បង្ហាញ​ការ​គោរព​ណាស់។ ពួក​យើង​នឹង​ផ្ដល់​បែប​នេះ​រយៈពេល​១៥​ថ្ងៃ​ ជា​រៀងរាល់​យប់​​​ចាប់​ពី​ម៉ោង​៧ ដល់៩​យប់”៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ