iPhone X ចេញ​លក់​ដំបូង​មក​ដល់​ឥលូវ​តម្លៃ​ខុសគ្នា​ហៅ​លែងឮ

  • 2019-07-12 02:08:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone X ជា​ស្មាតហ្វូន​ដែល​មាន​សន្ទុះ​ការ​គាំទ្រ​ខ្លាំង​ក្នុង​ចំណោម​ត្រកូល iPhone ទាំង​អស់ ។ គិត​មក​ដល់​ពេល​នេះ iPhone X បាន​ចេញ​លក់​នៅ​លើ​ទីផ្សារ​ជាង​មួយ​ឆ្នាំ​កន្លះ​ហើយ។

បើ​គិត​តាំង​ពី​ថ្ងៃ​នាំ​ចូល​ដំបូង​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា តម្លៃ​ iPhone X មាន​តម្លៃ​ជាង ១៨០០ ដុល្លារ សម្រាប់​ទំហំ 64GB និង​តម្លៃ ២២០០ ដុល្លារ សម្រាប់​ទំហំ 256GB តាម​បណ្ដា​ហាង​ធំៗ​និង​តាម​ប្រភព​នាំ​ចូល​តាម​អន​ឡាញ​ពេល​ចេញ​ថ្ងៃ​ដំបូង។

តម្លៃ iPhone X លក់​តាម​ហាង​នៅ​ថ្ងៃ​ទី ២៤ វិច្ឆិកា ២០១៧ ទំហំ 64GB តម្លៃ​ធ្លាក់​នៅ​សល់ ១ ២៣០ ដុល្លារ និង​ទំហំ 256GB តម្លៃ​នៅ​សល់ ១ ៥៣០ ដុល្លារ

សម្រាប់​តម្លៃ​ដែល​បាន​ចេញ​លក់​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២៤ វិច្ឆិកា ២០១៧ តម្លៃ​ចេញ​ពី Falcon Tech​ ​និង​ ​Smart ពេល​លក់​ដំបូង iPhone X ទំហំ 64GB​ ​មាន​តម្លៃ ១ ២២៨ ដុល្លារ និង​ទំហំ 256GB មាន​តម្លៃ​ ​១ ៤០៨​ ​ដុល្លារ

ងាក​តម្លៃ​ពី iOne មាន​លក់​ក្នុង​ថ្ងៃ​តែ​មួយ iPhone X ទំហំ 64GB មាន​តម្លៃ​ ​១ ២២៩​ ដុល្លារ និងទំហំ 256GB​ ​មាន​តម្លៃ​ ​១ ៤២៩​ ​ដុល្លារ

គិត​ត្រឹម​ព្រឹក​នេះ​វិញ iPhone X លក់​នៅ​តាម​ហាង​ក្នុង​ក្រុង​ភ្នំពេញ ទំហំ 64GB មាន​តម្លៃ​ប្រមាណ​ជា ៧៤០ ដុល្លារ និង​ទំហំ 256GB មាន​តម្លៃ​ប្រមាណ​ជា ៨៥០ ដុល្លារ។ ចំណែក​តម្លៃ​មួយ​ទឹក​វិញ iPhone X ទំហំ 64GB តម្លៃ​ប្រមាណ​ជា ៦២០ ដុល្លារ ទំហំ 256GB មាន​តម្លៃ​ប្រមាណ​ជា ៧២០ ដុល្លារ

ចុចអានបន្ត៖

បញ្ជាក់៖ តម្លៃ​អាច​ប្រែ​ប្រួល​តាម​ទីផ្សារ​ជាក់​ស្ដែង។

អត្ថបទ៖ ម៉េងងី