មកមើលលទ្ធភាព និង តំណែងដែល Griezmann អាចឈរជើងនៅ Barcelona
- 2019-07-13 02:33:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលលទ្ធភាព និង តំណែងដែល Griezmann អាចឈរជើងនៅ Barcelona
ចន្លោះមិនឃើញ
ការមកដល់របស់ Antoine Griezmann ត្រូវគេជឿថានឹងមិនមានកន្លែងសម្រាប់ Neymar ប៉ុន្តែ Barcelona នៅតែមានឱកាសចុះហត្ថលេខានាំយកកីឡាករទាំង២នាក់នេះតែម្តង។ នេះបើតាម Goal។
ខាងក្រោមនេះ គឺជាលទ្ធភាពនិងតំណែងដែល Griezmann អាចឈរជើងនៅ Barcelona៖
៤-៣-៣
Ernesto Valverde នៅតែអាចប្រើ Luiz Suarez ជាខ្សែប្រយុទ្ធកណ្តាលបើទោះជាកីឡាករសញ្ជាតិអ៊ុយរុយហ្គាយឈានដល់វ័យ៣២ឆ្នាំក៏ដោយ។ ស្លាបស្តាំជាតំបន់ដែលកាន់កាប់ដោយ Messi ដូច្នេះ Griezmann អាចនឹងលេងស្លាបឆ្វេង។
ប៉ុន្តែប្រសិនបើ Valverde មិនចង់ប្រើ Suarez នោះ Griezmann នឹងឡើងប្រយុទ្ធ ទុកឲ្យ Messi និង Dembele ជាអ្នកគាំទ្រ។
ប្រសិនបើ Neymar ត្រលប់មកកាន់ Camp Nou ៖ នោះប្រព័ន្ធ ៤-២-៣-១ នឹងធ្វើឲ្យប្រព័ន្ធប្រយុទ្ធ Barcelona កាន់តែខ្លាំង។ ប្រព័ន្ធ ៤-៣-២-១ ឬ ៤-២-៣-១ លោក Jurgen Klopp ដឹកនាំឲ្យ Liverpool ជោគជ័យបំផុត ខណៈដែល Valverde ក៏អាចប្រើប្រាស់ប្រព័ន្ធនេះធ្វើឲ្យ Barcelona ខ្លាំងម្តងទៀត។
ប៉ុន្តែ Philippe Coutinho ហាក់ដូចជាគ្មានកន្លែងទំនេរសម្រាប់ខ្លួនឡើយ ក្រោយ Griezmann មកដល់ក្លឹបកាតាឡាន់ ហើយអតីតកីឡាករ Liverpool នឹងកាន់តែអស់ឱកាសឈរជើងនៅ Barcelona ប្រសិនបើ Neymar មកថែមម្នាក់ទៀត។ ប៉ុន្តែនេះមិនមែនជារឿងថ្មីឡើយ ព្រោះថាសូម្បីតែគ្មាន Griezmann ឬ Neymar ក៏គ្រូបង្វឹករូបនេះមិនប្រើ Coutinho៕
អាន៖ Messi ចង់ឲ្យ Barca ទិញខ្សែប្រយុទ្ធ១៦០លានដុល្លារពី EPL ជាងចង់បាន Griezmann