ភ្នាក់ងារថាបើ Coutinho មកអង់គ្លេសគឺលេងឲ្យតែ Liverpool មួយគត់
- 2019-07-15 08:41:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នាក់ងារថាបើ Coutinho មកអង់គ្លេសគឺលេងឲ្យតែ Liverpool មួយគត់
ចន្លោះមិនឃើញ
Philippe Coutinho នឹងលេងឲ្យ Liverpool តែមួយគត់បើសិនជារូបគេត្រឡប់មកប្រកបជាថ្មីនៅ Premier League គឺមិនទៅក្លឹបណាផ្សេងឡើយ។ នេះគឺជាសម្ដីរបស់ Philippe Coutinho ភ្នាក់ងារផ្ទាល់សាមីកីឡាករ។
អនាគតខ្សែបម្រើប្រេស៊ីលនៅ Barcelona កាន់តែដុនដាបក្រោយពេលក្លឹបទិញបាន Griezmann ដែលលេងបម្រើប្រយុទ្ធ ខណៈតំបន់នេះកាន់តែតានតឹងមែនទែនបើចង់ប្រជែងជាជម្រើសដំបូង។ Man United គឺជាក្លឹបអង់គ្លេសមួយដែលចាប់អារម្មណ៍ Coutinho តែ Barca អាចយករូបគេដូរថែមលុយឲ្យទៅ Paris Saint Germain ដើម្បីបាន Neymar មកវិញ។
យ៉ាងណា Kia Joorabchian ជាភ្នាក់ងារថា Coutinho ទៅ United គឺជារឿងមិនអាចទៅរួច៖ ខ្ញុំគិតថា Liverpool ស្ថិតនៅយ៉ាងជ្រៅក្នុងបេះដូង Coutinho។ គេគឺជាអ្នកគាំទ្រដ៏ធំរបស់ LFC និងបានបន់ស្រន់ឲ្យក្លឹបឈ្នះពានរដូវកាលមុន។ ខ្ញុំគិតថាវាពិបាកណាស់ដែលឲ្យ Coutinho ទៅលេងនៅក្លឹបជាគូប្រជែង Liverpool នោះ៕