SoundWave ចប់​ទៅ​ដោយ​ជោគជ័យ​ ក្រោម​ដៃ​តារា​ចម្រៀង​ល្បីៗជាច្រើន

  • 2019-07-22 02:32:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រគំ​តន្ត្រី SoundWave ពី The Sound Initiative បាន​ប្រព្រឹត្ត​ទៅ​បាន​ដោយ​ជោគ​ជ័យ​កាល​ពី​រាត្រី​ថ្ងៃ​សុក្រ កន្លង​ទៅ​ ដោយ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​យុវវ័យ​។

សំលេងស្រែកហ៊ោរកញ្រ្ជាវរបស់អ្នកចូលរួម អមជាមួយនឹងសម្លេងរបស់តន្ត្រីករវ័យក្មេង បានធ្វើឲ្យការប្រគំតន្ត្រីកាន់តែមានភាពរស់រវើកនិងមានភាពសប្បាយរីករាយយ៉ាងខ្លាំង។ ក្រុមតូច កញ្ចនា សេរី និង វុទ្ធា មកពី Klap Ya Handz បានមកធ្វើឲ្យកម្មវិធីមានភាពកក្រើកដែលធ្វើឲ្យអ្នកគាំទ្រនៅរហូតដល់ចប់កម្មវិធី។

ការ​ប្រគំ​តន្ត្រី​មួយ​នេះ គឺ​ជាការ​អបអរ​ដល់​ការ​បិទ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​របស់​ពួកគេ​នៅ The Sound Initiative ដែលពួកគេមិនមែនមានតែសមត្ថភាពនោះ រីឯសម្រស់ក៏ស្រស់ផងដែរ៕

វុទ្ធា
ក្រុមតូច
សេរី
កញ្ចនា

អត្ថបទ៖ ឈឹម វិមានរ័ត្ននា