Spurs បើក​ការ​ចរចា​ចង់​ទិញ Dybala ក្នុង​តម្លៃ​កំណត់ត្រា​ក្លឹប​ដែល​មិន​ធ្លាប់​ចំណាយ​ពី​មុន​

  • 2019-07-25 04:15:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Spurs បាន​ទាក់ទង​ Juventus សម្រាប់​ការ​ផ្ទេរ​ក្នុង​តម្លៃ​៨០​​លាន​ផោន លើ​ខ្សែ​ប្រយុទ្ធ Paulo Dybala។ ម្ចាស់​ជើង​ឯក​រង Champions League រដូវ​កាល​មុន​​បាន​ត្រៀម​កញ្ចប់​ទឹក​ប្រាក់​​ដ៏​ធំ​​ដើម្បី​ទិញ​កីឡាករ​ល្អ​ៗ បំពេញ​ចិត្ត​អ្នក​គាំទ្រ។

មន្ត្រី​ខាង​ក្លឹប Spurs បាន​ធ្វើ​ការ​ពិភាក្សា​ជាមួយ Juventus ក្នុង​ទីក្រុង Turin លើ​ខ្សែ​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​ និង​ដើម្បី​​បំបែក​កំណត់ត្រា​ផ្ទេរ​របស់​ពូក​គេ​ដែល​គ្រោង​ធ្វើ​ឲ្យ​បាន​នៅ​រដូវ​ក្ដៅ​នេះ។ Dybala ជម្រើស​ជាតិ​អាហ្សង់ទីន ត្រូវ​បាន​គេ​ចាត់​ទុល​ជា​ខ្សែ​ប្រយុទ្ធ​​ល្អ​ម្នាក់​ក្នុង​ពិភពលោក ហើយ​ទម្រង់​លេង​របស់​គេ​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​របស់​លោក Mauricio Pochettino។

​Dybala ហាក់​បាត់បង់​ប្រជាប្រិយភាព​ បន្ទាប់​ពី​ការ​មក​ដល់​របស់ Cristiano Ronaldo ដោយ​គេ​រក​បាន​តែ​១០​គ្រាប់​​ប៉ុណ្ណោះ​កាល​ពី​រដូវ​កាល​មុន។ Spurs ទើប​តែ​ទិញ​បាន​​ខ្សែ​បម្រើ​បារាំង​ Tanguy Ndombele  ពី​ក្លឹប Lyon ក្នុង​តម្លៃ​កំណត់ត្រា​៦៥​លាន​ផោន ខណៈ​ពួក​គេ​កំពុង​បន្ត​មហិច្ឆតា​ទិញ​កីឡាករ​ថ្លៃ​ៗ​ចូល​ទៀត៕ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ