កាមេរ៉ា​ប្រភេទ​ Mirrorless ល្អ​ៗ​សម្រាប់​អ្នក​រៀន​ថត​ដំបូង

  • 2019-07-27 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថត​រូប​តាម​ទូរសព្ទ​មិន​មាន​បញ្ហា​អ្វី​ទេ​ តែ​កាមេរ៉ា​របស់​ទូរសព្ទ​មាន​ដែន​កំណត់​ ដោយ​សារ​ទំហំ​ Sensor តូច​និង​ Len មិន​អាច​ដោះ​ដូរ​បាន។ អ្នក​មិន​ដែល​ប្រើ​កាមេរ៉ា​ DSLR តែង​ថា​កាមេរ៉ា​ទាំង​នេះ​ពិបាក​ប្រើ​ហើយ​មាន​តម្លៃ​ថ្លៃ។ ដោយ​ការ​ជឿន​លឿន​បច្ចេកវិទ្យា​កាមេរ៉ា​ Mirrorless ធ្វើ​ឲ្យ​កាម៉េរ៉ា​ងាយ​ប្រើ​ជាង​មុន​។ ខាង​ក្រោម​ គឺ​ជា​កាមេរ៉ា​ប្រភេទ​ Mirrorless ចំនួន​ដែល​មាន​តម្លៃ​សមរម្យ​ហើយ​ងាយ​ស្រួល​ប្រើ​សម្រាប់​អ្នក​រៀន​ថត​ដំបូង៖

Sony a6000

ជា​កាមេរ៉ា​ចេញ​តាំង​ពី​ឆ្នាំ២០១៤​មក​ម្លេះ តែ​ក៏​អាច​នៅ​ប្រកួត​ឈ្នះ​កាមេរ៉ា​ថ្មី​ៗ​ ដែល​មាន​តម្លៃ​ស្រដៀង​​ នឺង​វា។ លក្ខណៈ​សម្បត្តិ​របស់​កាមេរ៉ា​នេះ​មាន​ដូចជា៖

  • Sensor ទំហំ​ APS-C (23.5mm x 15.6mm) 24.3MP
  • Native ISO Range 100-25600
  • Monitor ប្រភេទ​ LCDទំហំ​​ ៣ អ៊ិញ Resolution 921,600 Dot
  • Viewfinder ប្រភេទ​ Electronic ០.៣៩​ អ៊ិញ 1,440,000
  • ថត​រូប​រះ​បាន ១១ រូប​ក្នុង​មួយ​វិនាទី
  • ថត​បាន​ត្រឹម​រូប​ 1080p FHD
  • បើ​ទិញ​តែ​ខ្លួន​តម្លៃ​ ៤៤៨ ដុល្លារ ហើយ​បើ​ទិញ​ជា​មួយ​ Kit Len តម្លៃ ៥៤៨ ដុល្លារ

Fujifilm X-T100

ជា​កាមេរ៉ា​តម្លៃ​សមរម្យ​ល្មម​ដែល​ថត​រូប​និង​វិដេអូរ​កម្រិត 4k បាន។​ លក្ខណៈ​សម្បត្តិ​របស់​កាមេរ៉ា​នេះមាន​ដូចជា៖

  • Sensor ទំហំ​ APS-C (23.5mm x 15.6mm) 24.2MP
  • Native ISO Range 200-12800
  • Monitor ប្រភេទ Touchscreen LCD ទំហំ ៣ អ៊ិញ Resolution 1,040,000 Dot
  • Viewfinder ប្រភេទ Electronic ០.៣៩ អ៊ិញ  2,360,000 Dot
  • ថត​រូប​រះ​បាន ៦ រូប​ក្នុង​មួយ​វិនាទី
  • ថត​រូប​បាន​កម្រិត 4k
  • បើ​ទិញ​តែ​ខ្លួន​តម្លៃ​ ៣៩៩ ដុល្លារ ហើយ​បើ​ទិញ​ជា​មួយ​ Kit Len តម្លៃ ៥៩៩ ដុល្លារ

Canon EOS M50

ជា​កាមេរ៉ា​ប្រភេទMirroless​ ដែល​ Canon ​បាន​ដាក់​ចូល​ប្រកួត​ក្នុង​ទីផ្សារ​កាមេរ៉ា​ Entry-level។ លក្ខណៈ​សម្បត្តិ​នៃ​កាមេរ៉ា​នេះ​មាន​ដូច​ជា៖

  • Sensor ប្រភេទ​ APS-C (22.3mm x 14.9 mm ) 24.1MP
  • Native ISO Range 100-256000
  • Monitor ប្រភេទ​ Touchscreen LCD ទំហំ​ ៣​ អ៊ិញ Resolution 1,040,000 Dot
  • Viewfinder ប្រភេទ Electronic ០.៣៩ អ៊ិញ  2,360,000 Dot
  • ថត​រូប​រះ​បាន ១០ រូប​ក្នុង​មួយ​វិនាទី
  • ថត​រូប​បាន​កម្រិត​ 4k
  • បើ​ទិញ​តែ​ខ្លួន​តម្លៃ​ ៦២៩ ដុល្លារ ហើយ​បើ​ទិញ​ទាំង​ Kit Len តម្លៃ ៦៤៩ ដុល្លារ

Pansonic Lumix DMC-GX80

ទោះ​បី​កាមេរ៉ា​នេះ​មាន​ទំហំ​ Sensor តូច​ជាង​កាមេរ៉ា​ផ្សេង​ក្នុង​ទីផ្សារ​នេះ​មែន​ក៏ដោយ​ វា​មិន​ចាញ់​គេ​ទេ។ លក្ខណៈ​សម្បត្តិ​នៃ​កាមេរ៉ា​នេះ​មាន​ដូចជា៖

  • Sensor ទំហំ​ Micro Four Third (17.3mm x 13mm) 16MP
  • Native ISO Range 200-25600
  • Monitor ប្រភេទ​ Touchscreen LCD ទំហំ​ ៣​ អ៊ិញ Resolution 1,040,000 Dot
  • Viewfinder ប្រភេទ Electronic ០.៣៩ អ៊ិញ  2,360,000 Dot
  • ថត​រូប​រះ​បាន ១២ រូប​ក្នុង​មួយ​វិនាទី
  • ថត​រូប​បាន​កម្រិត​ 4k
  • បើ​ទិញ​តែ​ខ្លួន​មាន​តម្លៃ ៦៩៧ ដុល្លារ

បញ្ជាក់៖តម្លៃ​កាមេរ៉ា​ទាំង​នេះ​គឺ​ដក​ស្រង់​ពី​គេហទំព័រ​ហាង​កាមេរ៉ា​ B&H Photo Video ។ តម្លៃ​ទាំង​នេះ​អាច​មាន​ការ​ប្រែប្រួល​តាម​ស្ថានភាព​ទីផ្សារ​ជាក់​ស្ដែង។

អត្ថបទ៖ សុខ វេងឈាង

អត្ថបទពេញនិយម
អត្ថបទថ្មី