តារាប្រុសកូរ៉េ៣រូបដែលមានមុខ ធ្វើឲ្យបុរសចង់វះកាត់តាមបំផុត
- 2019-07-29 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាប្រុសកូរ៉េ៣រូបដែលមានមុខ ធ្វើឲ្យបុរសចង់វះកាត់តាមបំផុត
ចន្លោះមិនឃើញ
ទម្រង់មុខរបស់សិល្បករទាំង៣រូបនេះ គឺស្អាតដល់លំដាប់កំពូល ដែលបានធ្វើឲ្យប្រជាជនកូរ៉េភាគច្រើន បើចង់កែមុខ នឹងយកទម្រង់តាមពួកគេ។
ដូចអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយ ប្រទេសកូរ៉េគឺជាប្រទេសមួយដែលនិយមខាងកែសម្ផស្សយ៉ាងខ្លាំង ដោយមិនមែនមានតែមនុស្សស្រីទេដែលចូលចិត្តពឹងពាក់លើមុខកាំបិត ព្រោះយោងតាមការស្ទង់មតិមួយ ក្នុងចំណោមមនុស្សប្រុស៣នាក់ គឺមាន១នាក់ដែលឆ្លងកាត់ការកែសម្ផស្ស។
ចំពោះទម្រង់ដែលពេញនិយមគឺយកត្រាប់តាមតារា។ ថ្មីៗនេះ បណ្ដាញព័ត៌មាន The Qoo បានប្រកាសតារាប្រុស៣រូប ដែលមនុស្សប្រុសតែងយកគំរូតាមពេលទៅកែមុខ។ ខណៈឆ្នាំមុនៗ តារាសម្ដែង និងចម្រៀងស្អាតដូចផ្កា Cha Eun Woo តែងជាប់លំដាប់លេខ១ជានិច្ច តែឆ្នាំនេះ មានតារាផ្សេងមកក្ដាប់តំណែងនេះហើយ។ ខាងក្រោមនេះគឺជា សិល្បករ៣រូប ដែលគេចង់វះកាត់មុខតាមបំផុត។
១. Seo Kang Joon
២. Park Bo Gum
៣. Cha Eun Woo