អ្នក​ប្រើ​ Smart លើ​ Android អាច​ប្រើ Google Mobile Data Plan បាន​​ហើយ

  • 2019-07-30 07:07:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតិ​ថិ​ជន​របស់​ក្រុមហ៊ុន Smart Axiata  ដែល​​កំពុងតែ​ប្រើ​ប្រាស់​​ប្រើ​ប្រាស់​ទូរស័ព្ទ​ដំណើរ​ការ​ដោយ​​ប្រព័ន្ធ Android OS 4.4 ឡើង​ទៅ នៅ​ពេល​នេះ អាច​ទទួលបា​ន​ភាព​រីក​រាយ​ទៅ​លើ​ជម្រើស​នៃ​​​គម្រោង និង​កញ្ចប់​កាន់​តែ​ងាយ​ស្រួល​ ក្រោយពី​ក្រុម​ហ៊ុនដាក់​ឲ្យ​ប្រើ​ប្រាស់​កម្ម​វិធី Google Mobile Data គម្រោង​ទិន្ន​ន័យ​ចល័ត​របស់ (Google)​។

Google Mobile Data អនុញ្ញាត​ឲ្យ​អ្នក​គ្រប់គ្រង​ទៅ​លើ​គម្រោង​ទូរស័ព្ទ​ចល័ត​របស់​អ្នក, ​ទទួល​​បាន​នូវ​​ដំណឹង​ ដូចជា​នៅ​ពេល​អ្នក​​ផ្លាស់​ប្ដូរ​ផែនការ​ទិន្នន័យ​របស់​អ្នក​និង​ការ​ផ្តល់​ជូន​ ដែល​ទាក់ទង​ទៅ​នឹង​ការ​ប្រើប្រាស់​ទូរស័ព្ទ​របស់​អ្នក​ដោយ​មិន​ចាំ​បាច់​ដំឡើង​កម្មវិធី​ទេ​។

លោក Stjepan Udovicic ប្រធាន​ផ្នែក​​ទីផ្សារ​របស់​ក្រុមហ៊ុន Smart បាន​ពន្យល់​ថា៖ "ជាមួយ​នឹង​កម្មវិធី​ថ្មី​នេះ អតិថិ​ជន​ នឹង​អាច​​ជ្រើស​រើស​គម្រោង​បច្ចុប្បន្ន​របស់​ខ្លួន និង​​បន្ថែម​កញ្ចប់​ទិន្នន័យ​ចល័ត​ ថែម​​ទៀត​ដោយ​គ្មាន​​ដែន​កំណត់ នៅ​ពេល​ដែល​ត្រូវ​ការ​។ ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ Android ក៏​​អាច​បង្ហាញ​ព័ត៌មាន​សំខាន់ៗ​​សម្រាប់​អតិថិជន​ផង​ដែរ ដូច​ជា​ ​ទិន្នន័យ​ដែល​នៅ​សល់ និង​សុពល​ភាព​​របស់​គម្រោង​​​របស់​ប្រព័ន្ធ​ Smart ​​។"

លោក Stjepan បាន​បន្ថែម​ទៀត​ថា៖ "ជាមួយ​នឹង​អត្ថ​ប្រយោជន៍​របស់​កម្មវិធី​គម្រោង​ទិន្នន័យ​ចល័ត​របស់ Google មួយ​នេះ អតិថិជន តែង​តែ​អាច​​ទទួល​បាន​នូវ​តម្លា​ភាព​ពេញ​លេញ អំពី​ចំនួន​សមតុល្យ​ទិន្នន័យ​របស់​ខ្លួន​ និង​រីក​រាយ​ជា​មួយ​នឹង​សេវា​ទស្សនា​ភាពយន្ត​ជាច្រើន​របស់​យើង​ដូច​ជា iflix, Soyo និង​​សេវា​​ស្តាប់​តន្ត្រី​កម្សាន្ត​របស់​យើង​ឈ្មោះ​ថា Pleng by Smart​។"

ដើម្បី​ដាក់​ឲ្យ​កម្មវិធី​នេះ​ដំណើរ​ការ​ អ្នក​គ្រាន់​​តែ​ចូល​ទៅកាន់ Settings --> Google --> Mobile Data Plan ជា​ការ​ស្រេច​។

សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​ក្រុមហ៊ុន​ Smart Axiata សូម​ចូល​ទៅ​កាន់​ទំ​ព័រ​ Facebook របស់ Smart តាម​រយៈ www.facebook.com/SmartAxiata ឬ​តាម​រយៈ www.smart.com.kh​ ៕

អត្ថបទ៖ អ៊ឹម ដេវីដ