​តោះ​!​ មក​រៀន​ថតរូប​ បង្រៀនដោយ​ ​OPPO​ ​Photography​ ​Academy​

  • 2019-07-30 08:35:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះមាន ​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​ដោយក្រុម​ការងារ​ ​OPPO​ ​Photography​ ​Academy​ ​បាន​បង្ហាញ​ពីរ​បៀ​បនៃ​ការ​ថតរូប​ ​បែ​បងាយៗ​ ​ថ្នាក់​មូលដ្ឋាន​(​Basic​)​ ​ដែល​ធ្វើឲ្យ​យុវវ័យ​យើង​ឆាប់​ចាប់បាន​ ​និង​ ​ឆាប់​យល់​ថែមទៀត​ផង​។​

​ប្អូន​ៗ​ដែល​តែងតែ​ចូលចិត្ត​ថតរូប​ ​តាម​ទូរស័ព្ទ​ដៃ​ពេល​ជួបជុំគ្នា​ ​ឬ​ ​ចូលចិត្ត​ថតរូប​ទេសភាព​អ្វីក៏ដោយ​ ​នៅពេល​ដែល​បាន​ទស្សនា​វីដេអូ​នេះ​ហើយ​ ​នោះ​ប្អូន​ៗ​កាន់តែ​ជក់ចិត្ត​ ​ចង់​រៀន​ ​ចង​ដឹងពី​វិធី​នៃ​ការ​ថតរូប​លើស​ដើម​ ​និង​​កាន់តែ​មានគំនិត​ច្នៃប្រឌិត​នូវ​ប្លង់​ថ្មី​ៗ​តាមរយៈ​ការ​ថតរូប​តាម​ទូរស័ព្ទ​ដៃ​ជាក់ជា​មិនខាន​ ។​

​អ្នកខ្លះ​គិតថា​ការ​ថតរូប​ ​គឺជា​សិល្បៈ​មួយ​ប្រភេទ​ ​ដើម្បីឲ្យ​អ្នកមើល​រូបថត​ដែល​ចេញ​មក​នោះ​ ​មិន​ត្រឹមតែ​ជា​ភាព​ទាក់ទាញ​មួយ​ផ្នែក​ទេ​ ​ប៉ុន្តែ​អាច​ឲ្យ​គេ​គិតពិចារណា​បាន​យ៉ាង​ក្បោះក្បាយ​នូវ​អ្វី​ដែល​ស្ថិត​ក្នុង​សន្លឹក​រូបថត​!​ ​ហើយ​អ្នកខ្លះ​ទៀត​គ្រាន់តែ​ថត​ ​(​ចុច​យកៗ​)​ ​មិន​មានការ​រៀបចំ​ប្លង់​ឲ្យបាន​ត្រឹមត្រូវ​ ​ចេះតែ​ ​Edit​ ​តាមកម្ម​វិធី​ទូរស័ព្ទ​ពាសវាលពាសកាល​ ​ទីបំផុត​រូបថត​ចេញ​មក​ ​មិនដឹង​ថា​ចង់​បង្ហាញ​អ្វី​?​ ​បង្កប់ន័យ​អ្វី​ឲ្យ​ពិតប្រាកដ​នោះ​ទេ​ ​ដូច្នេះ​ប្រសិនបើ​អ្នក​ទាំងអស់គ្នា​ចង់​ចេះ​វិធី​សាស្រ្ត​នៃ​ការ​ថតរូប​ ​សូម​ទស្សនា​វីដេអូ​នេះ​ជា​មយ​ខ្ញុំ​​។​

លោក SunRethy Kun

​មុនដំបូង​រូប​ខ្ញុំ​ផ្ទាល់​គិតថា​វា​ ​Vlog​ ​ធម្មតា​ ​ប៉ុន្តែ​ដល់ពេល​មើ​លយូរៗ​បន្តិច​ទើប​ដឹង​ថា​វា​ ​ការ​បង្រៀន​ថតរូប​តាម​ទូរស័ព្ទ​ដៃ​ ​គួរឲ្យ​ចាប់អារម្មណ៍​ម្យ៉ាងដែរ​ ​!​ ​មានអី​វា​ពិតជា​ឡូយ​របស់​គេ​មែន​តើ​!​

​បងប្អូន​យុវវ័យ​ដែល​កំពុង​ប្រើ​ស្មា​ត​ហ្វូ​ន​ទាំងអស់​ ​អាច​សាកល្បង​បាន​ ​ក្រោយពី​បាន​ទស្សនា​វីដេអូ​នេះ​ចប់​សព្វគ្រប់​ ​ឬ​ ​អាច​ថត​សាកល្បង​ស្នាដៃ​ខ្លួនឯង​តាមរយៈ​ទូរសព្ទ​ដៃ​ផ្ទាល់ខ្លួន​ ​រួច​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ដូចជា​ ​Facebook​ ​Instargram​ ​ដើម្បី​ទ​ទូលFeedback​ ​ពី​អ្នក​ដែល​បានឃើញ​រូបថត​ស្នាដៃ​របស់​អ្នក​។

​ប្រសិនបើ​មាន​មិត្ត​ភ​ក្រ្តច្រើន​ចូល​ ​Like​ ​Share​ ​និង​ ​Comment​ ​នោះ​មានន័យថា​រូបថត​ដែល​បងប្អូន​ថត​ចេញ​មក​ ​ប្រាកដជា​មាន ​អ្វី​ដែល​ពិសេស​ លើស​ពី​ការ​រំពឹង​ទុក​របស់​បងប្អូន​ជាក់​មិនខាន​ ​វា​អាច​ជា​រូបថត​ដែល​បង្ហាញ​នូវ​គំនិត​ច្នៃប្រឌិត​របស់​អ្នក​ថត​ថ្មី​ ​ឬ​ ​អត្ថន័យ​បង្កប់​ក្នុង​រូបថត​ ​ឬ​ ​អាច​មាន​អ្វី​ដែល​លើស​ពីនេះ​ក៏​ថា​បាន​។

​ខ្ញុំ​បាន​មើល​វា​រួចហើយ​ ដូច្នេះ​អ្នក​ក៏អាច​សាកល្បង​មើល​វា​បាន​ដែរ​តាមរយៈវីដេអូខាងក្រោម៖

អត្ថបទ៖ រក្សា