Man Utd ឈ្នះ​ប្រកួត​នៅ​ន័រវែស Sanchez នៅ​អង់គ្លេស​រង​ការ​ផាក​ពិន័យ​រាប់​ម៉ឺន​ដុល្លារ

  • 2019-07-31 12:35:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សារព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ខ្សែ​ប្រយុទ្ធ​ឈីលី​កីឡាករ Alexis Sanchez បាន​ប្រទះ​ឃើញ​សំបុត្រ​ផាក​ពិន័យ​ពណ៌​លឿង នៅ​លើ​រថយន្ត​ Bently របស់​ខ្លួន ដែល​ជា​ការ​ផាក​ពិន័យ​លើ​ការ​ចត​ឡាន​ខុស​ច្បាប់ ដោយ​ផាក​ក្នុង​ទឹកប្រាក់​ជាង ៧ម៉ឺន​ដុល្លារ។

បើ​តាម​សារព័ត៌មាន​អង់គ្លេស​ខាង​លើ​នេះ​បាន​បន្ត​ទៀត​ថា Sanchez បាន​ទុក​ឡាន​នៅស្ថានីយ​រថភ្លើង Wilmslow ដែល​មាន​ចម្ងាយ​ជាង ២០​គីឡូម៉ែត្រ​ពី​ទីក្រុង Manchester ហើយ​ពេល​គេ​ត្រលប់​មក​ពីទីក្រុង​ឡុងដុង​វិញ គេ​ក៏បាន​ឃើញ​សំបុត្រ​លឿង​នៅ​កញ្ចក់​ឡាន​គេ​តែ​ម្ដង​។

យ៉ាងណាមិញ មជ្ឈដ្ឋាន​បាល់ទាត់​យល់ថា Sanchez ចំណាយ​តែ ៧១​វិនាទី ប៉ុណ្ណោះ​អាច​បង់​ការ​ពិន័យ​បាន​ហើយ ខណៈ រូប​គេ​រក​បាន​ជាង ៦០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍។

គួរ​បញ្ជាក់​ផង​ដែរ​ថា Sanchez បាន​ហ្វឹកហាត់​ដោយ​ខ្លួន​ឯង​ក្នុង​ប្រទេស​អង់គ្លេស ក្រោយ​ពី​លេង​ Copa America ចប់ ខណៈ​ក្រុម Manchester United ទៅ​លេង​ប្រកួត​កម្ដៅ​សាច់​ដុំ ក្នុង​ប៉ុន្មាន​សប្ដាហ៍​នេះ ហើយ​កាល​ពី​ម្សិលមិញ​ ក្លឹប​បាន​យក​ឈ្នះ​ក្លឹប​ន័រវែស Kristiansund ក្នុង​លទ្ធផល ១-០៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី