Bale និង​​ James វិល​ទៅ​ហ្វឹកហាត់​ជុំ​កីឡាករ​ Real ១៧​ថ្ងៃ​មុន​ LaLiga មក​ដល់​

  • 2019-08-02 08:36:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម​ Real Madrid បាន​ប្រមូល​ផ្ដុំ​នៅ​​ជុំរុំ​ហ្វឹកហាត់​ Valdebebas បន្ទាប់​ពី​ចប់​បេសកកម្ម​នៅ​ពាន​ Audi Cup។

ការ​វិល​មក​វិញ​របស់​ក្រុម​ស្ដេច.ស​ ធ្វើ​ឡើង​១៧​ថ្ងៃ​ប៉ុណ្ណោះ​មុន​ក្របខ័ណ្ឌ​កំពូល​អេស្ប៉ាញ​ បើក​ឆាក​សប្ដាហ៍​ទី​មួយ​របស់​ខ្លួន។​ James Rodriguez ដែល​ទើប​ជា​ពី​របួស​ ក៏​បាន​មក​ជួបជុំ​នឹង​មិត្ត​រួម​ក្រុម​ផង​ដែរ ខណៈ​ Gareth Bale ដែល​ល្បី​មិន​ហាត់​ទៅ​វាយ​កូន​គោល​នោះ​ក៏​មាន​មុខ​ដូចគ្នា។​

James កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ពី Atletico Madrid ប៉ុន្តែ​ Real ទំនង​លក់​រូប​គេ​ឲ្យ​ទៅ​ Napoli ច្រើន​ជាង។​ ចំពោះ​ទំនាក់ទំនង​ Bale និង​ Zidane ក៏​មិន​អាច​ស្ដារ​មក​វិញ​បាន​ដែរ​ ទោះ​​ក្លឹប​មិន​​ឲ្យ​កីឡាករ​រូប​នេះ​ទៅ​ចិន​មែន​​ ប៉ុន្តែ​ Bale មាន​ជម្រើស​​ចាកចេញ​ផ្សេង​ទៀត​ជាមួយ​ក្លឹប​នៅ​អឺរ៉ុប៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ សៀនហួរ