Barcelona ជជែក​លក្ខខ័ណ្ឌ​​ដាក់ Coutinho ឲ្យ Arsenal ខ្ចី​ជើង​២​ឆ្នាំ

  • 2019-08-04 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​ដោះដូរ​កីឡាករ​នៅ Premier Leauge នឹង​បិទ​បញ្ចប់​នៅ​សប្តាហ៍​ក្រោយ ខណៈ​ដែល​ក្រុម​កាំភ្លើង​ធំ​​ទិញ​បាន​កីឡាករ​៤​នាក់​ដែរ រួម​មាន៖ William Saliba, Deni Ceballosកីឡាករ​វ័យ​១៨​ឆ្នាំ​សញ្ជាតិ​ប្រេស៊ីល Gabriel Martinelli និង Nicolas Pepe។

Barcelona ត្រូវ​បាន​រាយការណ៍​ថា បាន​ត្រៀម​ជា​ស្រេច​ក្នុង​ការ​ដាក់ Philippe Coutinho ឲ្យ​ Arsenal ​ខ្ចី​ប្រើ។

សារព័ត៌មាន​អេស្ប៉ាញ Mundo Deportivo បាន​រាយការណ៍​ថា កិច្ចសន្យា​ខ្ចី​នេះ Barca នឹង​ទាមទារ Arsenal ​ប្រមាណ​ ២៧ លាន​ផោន (៣៣ លាន​ដុល្លារ) បើ​ចង់​បាន​ខ្សែ​បម្រើ​រូប​នេះ។

កីឡាករ​វ័យ​២៧​ឆ្នាំ ក៏​ត្រូវ​បាន​គេ​ភ្ជាប់​ទៅ​នឹង​ការ​ចាកចេញ​ទៅ​កាន់ PSG ផង​ដែរ ដែល​លោក Ernesto Valverde បាន​យល់​ព្រម​ "ឲ្យ​ភ្លើង​​បៃតង" ព្រោះ​គ្រូ​បង្វឹក​រូប​នេះ​ចង់​ឲ្យ Coutinho ចាកចេញ​ពី Camp Nou នៅ​រដូវ​ក្តៅ​នេះ មិន​ថា​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង ឬ ទិញ​ផ្តាច់​ក៏​ដោយ។

ការ​មក​ដល់របស់ Griezmann កាន់​តែ​ធ្វើ​ឲ្យ Coutinho បាត់​ឱកាស ព្រោះ​​គេ​មិន​មែន​ជា​ជម្រើស​របស់ Valverde ស្រាប់

ប៉ុន្តែ Coutinho ប្រាប់​ថា​ខ្លួន​មិន​ចង់​ទៅ​អង់គ្លេស​វិញ​ទេ។ ថ្លែង​ប្រាប់ Daily Mirror កាលពីខែមេសា Coutinho បាន​និយាយ​ថា "ខួរ​ក្បាល​របស់​ខ្ញុំ​តែង​គិត​អំពី​បាសេឡូណា។ ត្រលប់​ទៅ​អង់គ្លេស​វិញ​នៅ​ពេល​នេះ មិន​ស្ថិត​​នៅ​ក្នុង​ផែនការ​ខ្ញុំ​ទេ"។

“នេះ​គឺ​ជា​រដូវ​កាល​ទី​២​របស់​ខ្ញុំ​នៅ​ទី​នេះ។ ខ្ញុំ​បាន​ឈ្នះ​ពាន​ជា​ច្រើន ប៉ុន្តែ​ខ្ញុំ​តែងតែ​ជា​កីឡាករ​ដែល​មាន​មហិច្ឆតា​។ ដូច្នេះ ខ្ញុំ​ចង់​បាន​កាន់​តែ​ច្រើន"។

Barcelona បាន​ទិញ​ Coutinho ពី​ Liverpool កាល​ពី​ខែ​មករា ឆ្នាំ​២០១៨ ក្នុង​តម្លៃ​ ១៤២ លាន​ផោន (១៧២ លាន​ដុល្លារ) ជាមួយ​នឹង​លក្ខខ័ណ្ឌ​បង់​តាម​ដំណាក់​កាល៕

អាន៖ Henry ៖ ​ឆ្នាំ​សូន្យ​នៅ​ Arsenal ពេល​នេះ​កាល​ពី​២០​ឆ្នាំ​មុន ពី​គ្រោះ​ក្លាយ​ជា​លាភ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី