មូលហេតុ​ពិត Man City ពាក់​អាវ​ប្លែក ក្នុង​ការ​ប្រកួត​ជាមួយ Liverpool យប់មិញ

  • 2019-08-05 02:04:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​គ្រង​ពាន Community Shield សម្រាប់​រដូវ​កាល​ថ្មី បន្ទាប់​ពី​បាន​យក​ឈ្នះ Liverpool ដោយ​បាល់​ប៉េណាល់ទី ក្រោយ​បញ្ចប់​៩០​នាទី​ស្មើ​គ្នា ១-១ នៅ​កីឡដ្ឋាន Wembley យប់​មិញ។

ក្នុង​ការ​ប្រកួត​ Man City ជា​អ្នក​នាំ​មុខ​មុន​ រក​គ្រាប់​បាល់​ដោយ Raheem Sterling នាទី​១២។ Liverpool ត្រូវ​រង​ចាំ​ដល់​នាទី​៧៨​វគ្គ​ទី​ពីរ​ទើប​តាម​ស្មើ​តាម​វិញ ដែល​ជា​ការ​ទាត់​ចូល​ទី​របស់​ខ្សែ​ការពារ Joel Matip។ លទ្ធផល ១-១ បាន​រក្សា​ដល់​ចប់​​ការ​ប្រកួត​៩០​នាទី ដូច្នេះ​ត្រូវ​ទាត់​ប៉េណាល់ទី​កាត់​សេចក្ដី។

ទាត់​ម្ខាង​៥​ជើង​ដូច​គ្នា តែ Man City ធ្វើ​បាន​ល្អ​ជាង​ដោយ​បាន​យក​ឈ្នះ ៥-៤។ យ៉ាងណាមិញ ក្នុង​ការ​ប្រកួត​យប់​មិញ​គេ​សង្កេត​ឃើញ​ថា City មិន​បាន​ពាក់​ឈុត​រដូវ​កាល​ថ្មី​ឡើយ។ មូលហេតុ​ពិត​ Man City ពាក់​អាវ​ពណ៌​ទឹក​សមុទ្រ​សុទ្ធ គ្មាន​រូប​ Sponsor ដោយ​សារ​តែ​ចង់​រំឭក​អនុស្សាវរីយ៍​​នៃ​ការ​បង្កើត​ក្រុម Manchester City រយៈ​ពេល​១២៥​ឆ្នាំ៕ ​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី