Messi ថា Barcelona នឹងយកអ្វីគ្រប់យ៉ាងដែលបាត់បង់មកវិញ
- 2019-08-05 07:50:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi ថា Barcelona នឹងយកអ្វីគ្រប់យ៉ាងដែលបាត់បង់មកវិញ
ចន្លោះមិនឃើញ
ខ្សែបម្រើប្រយុទ្ធ Lionel Messi ចង់ឈ្នះអ្វីៗគ្រប់យ៉ាងឲ្យ Barcelona ក្នុងរដូវកាលនេះ បន្ទាប់ពីរដូវកាលមុនរបូតពាន Copa del Rey និង Champions League។
Barcelona ហាក់លេងមិនបានល្អសោះកាលពីចុងរដូវកាលមុន ប៉ុន្តែ Messi បានផ្ដាំអ្នកគាំទ្រកុំខិតតែលើសមិទ្ធផលពេក។ "ខ្ញុំនឹងនិយាយដូចកាលពីរដូវកាលមុនអញ្ចឹង។ ជាមួយគ្នា ពួកយើងនឹងប្រយុទ្ធដើម្បីអ្វីៗគ្រប់យ៉ាងមកវិញ"។ សម្ដី Messi និយាយមុនពេលប្រកួតពាន Joan Gamper Trophy។
កីឡាករសញ្ជាតិអាហ្សង់ទីនបន្តទៀតថា៖ "ពួកយើងត្រូវតែឲ្យតម្លៃលើលីគ។ ឈ្នះពានលីគ៨ដងក្នុង១១រដូវកាល គឺជារឿងអស្ចារ្យណាស់សម្រាប់ក្លឹបមួយ"។ Barcelona នឹងបើកឆាកប្រកួតដំបូងក្នុងលីគនៅថ្ងៃទី ១៦ ខែ សីហា ប៉ះ Athletic Club៕