រឿង​​ធំ Alisson ត្រូវ​អវត្តមាន​លេង​ទល់​នឹង Chelsea​ នៅ Super Cup ព្រោះ​បញ្ហា​មួយ

  • 2019-08-10 03:25:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​​របស់ Liverpool លោក Jurgen Klopp បាន​និយាយ​ថា ​​អ្នក​​ចាំ​ទី Alisson បាន​​កើង​មាន​​បញ្ហា​របួស​កំភួន​ជើង​អំឡុង​ពេល​ប្រកួត​ឈ្នះ ៤-១ លើ​ក្រុម Norwich ក្នុង​ការ​ប្រកួត​បើក​ឆាក Premier League។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​បាន​កើត​បញ្ហា​របួស ពេល​ដែល​គេ​ទាត់​បាល់ Goal-Kick ឡើង​លើ​នៅ​ចុង​វគ្គ​ទី​មួយ​។ ហើយ​ពេល​នេះ​គេ​នឹង​ត្រូវ​ខកខាន​ប្រកួត​​នៅ​សប្ដាហ៍​ក្រោយ​ពាន Super Cup ទល់​នឹង​ Chelsea ក្នុង​ទីក្រុង Istanbul។

“វា​ដូច​ជា​មាន​អារម្មណ៍​ថា ដូច​មាន​របស់​អ្វី​វាយ​ទៅ​លើ​គេ​អញ្ចឹង ហើយ​នេះ​មិនមែន​ជា​សញ្ញា​​ល្អ​ទេ។ គេ​នឹង​មិន​អាច​លេង​បាន​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ​ឡើយ"។ សម្ដី Klopp។ Alisson គឺ​ជា​កីឡាករ​សំខាន់​ម្នាក់​សម្រាប់​ហង្សក្រហម​កាល​ពី​រដូវ​កាល​មុន ជួយ​ក្រុម​ឈ្នះ Champions League និង​ឈរ​លេខ​២​នៅ Premier League៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី