រឿងរ៉ាវបុរសម្នាក់ទៅរកទិញស្មាតហ្វូន Oppo តែបានត្រឹមខកចិត្ត
- 2019-08-10 04:53:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវបុរសម្នាក់ទៅរកទិញស្មាតហ្វូន Oppo តែបានត្រឹមខកចិត្ត
ចន្លោះមិនឃើញ
នៅមុននេះបន្តិចម្ចាស់ហាងលក់ទូរសព្ទចំនួន ៥ ទៅ ៦ កន្លែងនៅក្នុងស្រុក ដែលជាបណ្តាញចែកចាយរបស់ OPPO បានទាក់ទងមកបុគ្គលិកលក់នៃក្រុមហ៊ុន OPPO ដើម្បីកម្មង់ទូរសព្ទឲ្យភ្ញៀវ។
តាមការឲ្យដឹងពីម្ចាស់ហាងមួយកន្លែងបានប្រាប់ថា បុរសម្នាក់ជាអ្នកស្រលាញ់ ចូលចិត្តនិងគាំទ្រក្រុម FC Barcelona យូរមកហើយ ក៏ស្រាប់តែបុរសរូបនោះ មិនបានចាប់អារម្មណ៍កុម្មង់ទូរសព្ទ OPPO Reno FC Barcelona Edition ពីក្រុមហ៊ុនផ្ទាល់ រួចបានទៅសាកសួរនៅហាងប្រមាណជា ៥ កន្លែង ប៉ុន្តែជាអកុសលអស់ស្ដុកទៅហើយ ក៏ព្រោះតែដោយសារតែវាមានចំនួនតិចតួចពេកត្រឹមតែ **៦៨ គ្រឿងប៉ុណ្ណោះ នៅទូទាំងប្រទេសកម្ពុជា មានតម្លៃត្រឹម ៩៩៩ ដុល្លារនោះ។**
រំពេចនោះ បុរសរូបនោះក៏បានចរចាថា ហ៊ានឲ្យតម្លៃលើសពីតម្លៃលក់ចេញដោយក្រុមហ៊ុន និងរហូតដល់ថ្នាក់ម្ចាស់ហាងទាំងនោះឡើង Surprise ព្រមៗគ្នាតែម្តង ឲ្យតែបានក្លាយជាម្ចាស់ស្មាតហ្វូនសំណព្វចិត្ត។
បុរសរូបនោះបាននិយាយថា “ការពិតខ្ញុំចង់ទិញទូរសព្ទ Reno ហ្នឹងមធ្យមទេ តែដល់ឃើញ ទៅ ស្រលាញ់វាត្រង់មាន Edition Brand Barcelona ដែលជា Idol ក្នុងចិត្តរបស់ខ្ញុំតែម្តង គឺស្រលាញ់យូរហើយ ទើបតែពេលេនេះ វាបានមកស្រុកខ្មែរ ដូច្នេះខ្ញុំមិនចង់ឲ្យឱកាសបែបនេះរំលងផុតទេ”។
សូមបញ្ជាក់ថា ទោះបីជាទូរសព្ទម៉ូឌែលថ្មី OPPO Reno FC Barcelona Edition មានសមត្ថភាពពិសេសដូចគ្នាបេះបិតទាំង កាមេរ៉ា និង ទំហំផ្ទុកជាមួយនឹងម៉ូឌែល OPPO Reno 10X Zoom (60X Digital Zoom) យ៉ាងណាក្តី ក៏វានៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្រុមអ្នកគាំទ្រ OPPO និងហ្វេនរបស់ក្រុម Barcelona ដដែល។
តោះ! ចង់ដឹងថាវាមានចំណុចទាក់ទាញកម្រិតណា ដូច្នេះសូមទស្សនាវីដេអូខាងក្រោម៖