សុខៗ Ronaldo រំឭក​រឿង​ពិសេស​មួយ​​ដែល​ Zidane ធ្លាប់​ធ្វើ​មក​លើ​ខ្លួន

  • 2019-08-13 04:37:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo បាន​និយាយ​ថា Zinedine Zidane បាន​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ពិសេស​ពេល​នៅ Real Madrid ដោយ​កោត​សរសើរ​ជំនាញ​ជា​គ្រូ​បង្វឹក​របស់​បុរស​សញ្ជាតិ​បារាំង។

Ronaldo បាន​ចាកចេញ​ពី Madrid កាល​ពី​​ឆ្នាំ​២០១៨ ទៅ​ចូលរួម​ជាមួយ Juventus ​ក្នុង​តម្លៃ​ដ៏​ថ្លៃ​មួយ បន្ទាប់​ពី​ឈ្នះ​ពាន Champions League ៣​រដូវ​កាល​ជាប់​​គ្នា​ក្រោម​ការ​ដឹក​នាំ​របស់ Zidane។ ម្ចាស់​ពាន Ballon d'Or ៥​សម័យ​ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង​ អំឡុង​ពេល​​លេង​ក្រោម Zidane នៅ Santiago Bernabeu ក្នុង​នោះ​ធ្លាប់​ឈ្នះ​ពាន​ La Liga រដូវ​កាល​២០១៦-១៧។

បែក​គ្នា​មួយ​រយៈ ពេល​នេះ Ronaldo បាន​សរសេរ​ចំពោះ​ទេពកោសល្យ​ដឹក​នាំ​របស់ Zidane។ "ទំនុក​ចិត្ត​​ដែល​កីឡាករ​ម្នាក់​ត្រូវ​ការ​មិន​មែន​ត្រឹម​តែ​​ចេញ​មក​ពី​ខ្លួន​ឯង​តែ​ម្នាក់​ទេ ប៉ុន្តែ​​មក​ពី​កីឡាករ​ជុំ​វិញ​ខ្លួន និង​គ្រូ​បង្វឹក។ ​អ្នក​ត្រូវ​ការ​អារម្មណ៍​ ដូច​ជា​ខ្លួន​ឯង​ជា​ផ្នែក​សំខាន់​មួយ​នៃ​ក្រុម ហើយ Zidane បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ពិសេស។ Zidane ​បាន​ជួយ​ខ្ញុំ​ជា​ច្រើន។ ខ្ញុំ​​ធ្លាប់​បាន​គោរព​គាត់​ជា​ច្រើន ប៉ុន្តែ​ធ្វើ​ការ​ជាមួយ​គាត់​​ធ្វើ​​ឲ្យ​ខ្ញុំ​​កាន់​តែ​សរសើរ​គាត់"។ សម្ដី Ronaldo៕ ​​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ