​ចរចា​គ្នា​រាប់​ខែ ចុង​ក្រោយ​ PSG ​នៅ​តែ​ទារ​តម្លៃ​នេះ ​ទើប​ព្រម​លក់ Neymar ​

  • 2019-08-14 01:55:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នាក់ងារ​ Barcelona ​និង​ PSG ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្រុង​បារីស​កាល​ពី​​ម្សិលមិញ​នេះ ដើម្បី​និយាយ​ពី​អនាគត​របស់ Neymar ​ថា​អាច​វៃ​ចេញ​បាន​ឬ​អត់​សម្រាប់​រដូវ​ក្ដៅ​នេះ។

ជា​លទ្ធផល​ក្រុម PSG ​នៅ​តែ​ទាមទារ​លុយ​សុទ្ធ ២៥០​លាន​អឺរ៉ូ​ដដែល​ទើប​ព្រម​លក់​ Neymar ​ឱ្យ​ទៅ Barcelona ​វិញ។ ស្រប​ពេល​សំណើ​ឱ្យ​លុយ​ខ្លះ ថែម​កីឡាករ​ខ្លះ​ទៀត​នោះ ក្រុម PSG ​មិន​ចង់​បាន​កីឡាករ​របស់​ក្រុម Barcelona ​ណា​ម្នាក់​មក​រួម​ក្រុម​នោះ​ទេ។ ការ​ចង់​បាន​តែ​លុយ​សុទ្ធ​និង​តម្លៃ​ខ្លួន​ខ្ពស់​នេះ​ហើយ ទើប​បាន​ជា​ការ​ផ្ទេរ​ណា​មួយ​មិន​ទាន់​កើត​មាន​នោះ​ទេ។

ក្លឹប​ដទៃ​ផ្សេង​ទៀត​ក៏​គ្មាន​នរណា​ហាន​ចូល​មក​សួរ​នាំ​ដែរ ​ដោយ​បច្ចុប្បន្ន​នេះ​មាន​តែ​២​ប៉ុណ្ណោះ​គឺ Barcelona ​និង Real Madrid ។ សាមី​ខ្លួន Neymar ​ចង់​ត្រលប់​ទៅ​លេង​នៅ​ក្លឹប​ចាស់​របស់​ខ្លួនBarca ​វិញ ​ដូច្នេះ​ហើយ​ទើប​បាន​ជា​ក្រុម​អ្នក​មាន​បុណ្យ​នេះ​មាន​ឱកាស​បាន​ចរចា​ច្រើន​ជាមួយ PSG ។ តែ​តម្លៃ​ខ្ពស់ គឺ​នៅ​តែ​ជា​ឧបសគ្គ​ធំ​សម្រាប់​ការ​ផ្ទេរ​នេះ​ដដែល៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី