ការប្រគំតន្ត្រីឈានចូលទៅកាន់វគ្គ​ជម្រុះ Cambodia Idol Junior សប្តាហ៌ទី ២ មកដល់ហើយ!

  • 2019-08-17 03:30:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​សប្ដាហ៍​​មុន​សង្កេត​ឃើញ​ថា​ប្អូនៗ​ជា​បេក្ខជន​ជា​ច្រើន​បាន​មក​ដាក់​ពាក្យ​ចូលរួម​ប្រឡង​វគ្គ​ជម្រុះ​ដំបូង​នៅ​ទី​តាំង​ទី​១ សណ្ឋាគារ​ស្ទឹង​សង្កែ​ ទី​រួម​ខេត្ត​បាត់ដំបង ដែល​បាន​បញ្ចប់​នា​ព្រឹក​ថ្ងៃ អាទិត្យ​ទី ១១ ខែ​សីហា ឆ្នាំ ២០១៩។

សម្រាប់​ទីតាំង​ប្រឡង​វគ្គ​ជម្រុះ​បន្ទាប់​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប ផ្សារ​ទំនើប The Heritage Walk នា​ថ្ងៃ អាទិត្យ​ទី ១៨​ ខែសីហា ឆ្នាំ​ ២០១៩ ខាង​មុខ​នេះ។ សម្រាប់​កម្មវិធី​ចាប់​ផ្ដើម​ពី​ម៉ោង ៨ ព្រឹក​តទៅ។ ពាក្យ​ចូលរួម​ប្រឡង​មាន​ដាក់​លក់​នៅ The Heritage Walk ផ្ទាល់ អ្នក​អាច​ទិញ​ភ្លាម ដាក់​ពាក្យ​ភ្លាម ប្រលង​ភ្លាម។

អ្វី​ដែល​កាន់​តែ​សប្បាយ​រីករាយ​គឺ​លោក​អ្នក​ជា​អាណាព្យាបាល ក៏​ដូច​ជា​ប្អូនៗ​ក៏​អាច​ចូលរួម​ទស្សនា​ដោយ​សេរី​ជា​មួយ​ការ​ប្រគំ​តន្ត្រី Cambodian Idol Junior Concert ដែល​ធ្វើ​មុន​មួយ​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី ១៧ ខែ សីហា ឆ្នាំ ២០១៩ ចាប់​ពី​ម៉ោង ៧ យប់​ត​ទៅ​នៅ​ស្ទូឌីយ៉ូ ហង្សមាស HDTV ផ្សារ​ទំនើប AEON Mall ភ្នំ​ពេញ​ជាន់​ទី​បួន។

ការ​ប្រគំ​តន្ត្រី​មាន​ការ​ចូលរួម​ពី​កំពូល​តារា​ចម្រៀង​ដែល​ជា​គណៈកម្មការ​ទាំង​បី​រូប​មាន​ លោក ព្រាប សុវត្ថិ, លោក​ ឆន សុវណ្ណរាជ និង​កញ្ញា​ សុខ ស្រីនាង និង​តារា​ចម្រៀង​កុមារ​ជា​ច្រើន​ទៀត នឹង​មក​ផ្ដល់​ជា​បទពិសោធន៍ និង​ភាព​សប្បាយ​រីករាយ​ជូន​លោក​អ្នក។ សូម​សម្រេច​ក្ដី​ប្រាថ្នា​របស់​បុត្រ​ធីតា​អ្នក​ឥឡូវ​នេះ!

សម្រាប់​កម្មវិធី Cambodian Idol Junior នេះ​ឧបត្ថម្ភ​ផ្ដាច់​មុខ​ដោយ៖

  • vivo S1 ស្វែង​រក​ស្តាយ​ថ្មី​របស់​អ្នក

  • ដោះ​សោដោយ​ស្កេន​ក្រយៅ​ដៃ​លើ​អេក្រង់​

  • AI សែល​ហ្វី 32 MP

អត្ថបទ៖ សុខហេង