ដល់​ Bayern ភ្លាម​ Coutinho ថា​ចង់​នៅ​ទី​នោះ​យូរ​ឆ្នាំ​ មិនមែន​ត្រឹម​១​រដូវ​កាល​

  • 2019-08-20 02:47:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bayern Munich បាន​ចុះ​ហត្ថលេខា​យក​ Philippe Coutinho ពី Barcelona ក្នុង​កុងត្រា​ខ្ចី​ជើង​រយៈ​ពេល​វែង​ជាមួយ​ជម្រើស​ទិញ​ផ្ដាច់​។​

ក្នុង​កិច្ច​ព្រមព្រៀង​នោះ​ Bayern នឹង​ឲ្យ​ Barca ៧,៧៨​លាន​ផោន​សម្រាប់​ថ្លៃ​ខ្ចី​ជើង​ និង​ ១២០​លាន​អឺរ៉ូ​បើ​សិន​ជា​ពួកគេ​ចង់​ទិញ​ផ្ដាច់​នៅ​ចុង​រដូវ​កាល។ ក្រុម​យក្ស​របស់​អាល្លឺម៉ង់​ក៏​នឹង​រ៉ាប់រង​ទាំង​ស្រុង​លើ​ថ្លៃ​ពលកម្ម​របស់​ Coutinho អំឡុង​ពេល​ខ្ចី​ជើង​នេះ​ផង​ដែរ។​​​

​ជាមួយ​ក្លឹប​ថ្មី​ Coutinho បង្ហាញ​អារម្មណ៍​​ចង់​នៅ​ Bayern រយៈ​ពេល​យូរ​ មិន​មែន​ត្រឹម​១​រដូវ​កាល​ឡើយ​។​ "នៅ​បាសា​ ខ្ញុំ​បាន​ឈ្នះ​ពាន​ជា​ច្រើន​ ប៉ុន្តែ​វា​គឺ​ជា​អតីត​កាល​ សម្រាប់​ពេល​នេះ​ខ្ញុំ​ចង់​នៅ​ Bayern ច្រើន​ឆ្នាំ​ទៅ​មុខ​។​ ​អាវ​លេខ​១០​គឺ​ជា​ទំនួល​ខុស​ត្រូវ​ដ៏​ធំ​ វា​គឺ​ជា​លេខLegend​ របស់​ក្លឹប​ Robben ខ្ញុំ​សង្ឃឹម​ថា​នឹង​ធ្វើ​បាន​ល្អ​ឲ្យ​សក្ដិសម​នឹង​តម្លៃ​លេខ​នេះ"។​ ខ្សែ​បម្រើ​វ័យ​២៧​ឆ្នាំ​និយាយ​ដូច្នេះ៕

ប្រភព៖ Dailymail   ប្រែសម្រួល៖ រ័ត្ន

អត្ថបទពេញនិយម