Neves អ្នក​សម្លាប់​ទឹកចិត្ត​ Man Utd យប់​មិញ​ជា​ពេជ្ឈឃាដ​បាល់​ពី​ចម្ងាយ​

  • 2019-08-20 04:46:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Ruben Neves បាន​បំផ្លាញ​ឱកាស​ឡើង​កំពូល​តារាង​របស់​ Manchester United ក្រោយ​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​ឲ្យ​​ Wolverhampton តាម​ស្មើ​កាល​ពី​យប់​មិញ​។

ខ្សែ​បម្រើ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​ទាត់​មួយ​ជើង​​ពី​ចម្ងាយ​ដូច​កាំជ្រួច​នៅ​នាទី​៥៥​ ផុត​ដៃ​អ្នក​ចាំ​ទី​ David de Gea ជួយ​ឲ្យ​ក្រុម​លោក​ Nuno Espírito Santo បាន​១​ពិន្ទុ​ក្នុង​សប្ដាហ៍​ទី​២​នៅ​ Premier League។ យ៉ាង​ណា​វា​មិន​មែន​ជា​បាល់​ពី​ចម្ងាយ​ដំបូង​ទេ​របស់​ Neves ឲ្យ​ Wolves។

បើ​មើល​លើ​គ្រាប់​បាល់​បញ្ចូល​ទី​កន្លង​មក​របស់​កីឡាករ​វ័យ​២២​ឆ្នាំ​រូប​នេះ​ឲ្យ​ Wolves គឺ​សុទ្ធ​សឹង​ជា​បាល់​ពី​ចម្ងាយ​ និង​ភាគ​ច្រើន​នៅ​ក្រៅ​ប្រអប់​ ដោយ​សារ Neves មាន​កម្លាំង​ជើង​ខ្លាំង​ និង​ស៊ុត​សំដៅ​ទី​ច្បាស់​។​​ សូម​មើល​បាល់​បញ្ចូល​ទី​មុន​ៗ​របស់​គេ​នៅ​ខាង​ក្រោម៖ ​​

ប្រភព៖ YouTube   អត្ថបទ៖ រ័ត្ន