ជក់​១​ថ្ងៃ​៦០​ដើម​ គ្រូ​ Juventus កំពុង​មាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​

  • 2019-08-20 05:34:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូ​បង្វឹក​ក្លឹប Juventus លោក Maurizio Sarri បាន​លើកឡើង​ប្រាប់​សារព័ត៌មាន La Nuova Riviera ថា លោក​ជក់បារី​ច្រើន​ណាស់​ក្នុង​មួយ​ថ្ងៃ​ៗ។

Sarri

បុរស​សញ្ជាតិ​អ៊ីតាលី​បង្ហើប​ឲ្យ​ដឹង​ថា​លោក​ជក់​បារី​​ប្រហែល​៦០​ដើម​ក្នុង​១​ថ្ងៃ​​ បើ​ទោះ​ជា​ដឹង​ថា​វា​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ប៉ុនណា​ក៏​ដោយ។​ ​​កាល​​នៅ​ដឹកនាំ​ក្លឹប Empoli និង Napoli លោក​ត្រូវ​បាន​សង្កេត​ឃើញ​ ជក់​បារី​នៅ​ពេល​​ប្រកួត​ ប៉ុន្តែ​​ត្រូវ​បង្ខំ​ចិត្ត​តម​បារី នៅ​ពេល​​លោក​ដឹកនាំ​នៅ​ Chelsea នៃ​ប្រទេស​អង់គ្លេស​ដោយ​សារ​បម្រាម​។​

យ៉ាង​ណា​ពេល​នេះ​លោក​កំពុង​មាន​ជំងឺ​​រលាក​សួត​ធ្ងន់ធ្ងរ​ ដែល​ទាមទារ​ការ​សម្រាក​ព្យាបាល​សុខភាព។​ បញ្ហា​នេះ​អាច​ធ្វើ​ឲ្យ​អតីត​ជ័យ​លាភី​ពាន​ Europa League ឆ្នាំ​២០១៩​ អវត្តមាន​ប្រកួត​បើក​ឆាក​ Serie A ចុង​សប្ដាហ៍​នេះ​រវាង​ Juventus និង​ Parma៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ សៀនហួរ