មក​មើល​ពី​ការ​ប្រកួត​រវាង​អង់គ្លេស និង​អាល្លឺម៉ង់​នៅ​សម័យ​អ៊ីទ្លែរ

  • 2019-08-20 12:09:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង់គ្លេស និង​អាល្លឺម៉ង់ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ក្រុម​ខ្លាំង​មួយ​នៅ​អឺរ៉ុប។ ក្រុម​ទាំង​ពីរ​បាន​ប៉ះ​គ្នា​ជា​ច្រើន​លើក​ហើយ តាំង​ពី​ក្រុម​ជម្រើស​ជាតិ​បង្កើត​ឡើង​មក។ ដោយឡែក​ប្រកួត​មិត្តភាព​រវាង​ប្រទេស​នៅ​ឆ្នាំ ១៩៣៨ ជា​ប្រកួត​មួយ​ប្រកប​ដោយ​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្លាំង​។

ក្រុម​ទាំង​ពីរ​លេង​នៅ​ចំពោះ​មុខ​ទស្សនិកជន​ជាង ១០​ម៉ឺន​នាក់ នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង។ នៅ​ពេល​គោរព​ភ្លេង​ជាតិ ក្រុម​អាល្លឺម៉ង់​បាន​លើក​ដៃ​គោរព (បែប​ណាហ្ស៊ី) ពេល​ភ្លេង​ជាតិ​អង់គ្លេស​បន្លឺ​ឡើង។ លុះ​គោរព​ភ្លេង​ជាតិ​អាល្លឺម៉ង់ ក្រុម​អង់គ្លេស​ក៏​លើក​ដៃ​គោរព​​បែប​ណាហ្ស៊ី​ទៅ​វិញ​ដែរ​។

បើ​តាម​ការ​រាយការណ៍​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​អាល្លឺម៉ង់​បាន​បង្គាប់​ក្រុម​បាល់ទាត់​អង់គ្លេស​ឲ្យ​ធ្វើ​ដូច្នេះ​ ដើម្បី​ទំនាក់ទំនង​រវាង​អង់គ្លេស និង​អាល្លឺម៉ង់។

ការ​ប្រកួត​នេះ​បញ្ចប់​ទៅ​ដោយ​អង់គ្លេស​យក​ឈ្នះ​អាល្លឺម៉ង់ ក្នុង​លទ្ធផល ៦-៣។

ខាងក្រោម​នេះ ជា​វីដេអូ​នៃ​ការ​ប្រកួត​មិត្តភាព​រវាង​អង់គ្លេស និង​អាល្លឺម៉ង់៖

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម