បាល់​ Messi និង​ Zlatan នាំ​មុខ​គេ​សម្រាប់​ពាន​ Puskas

  • 2019-08-21 04:29:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​បាល់ទាត់​ពិភពលោក​ហៅ​កាត់​ FIFA បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​គ្រាប់​បាល់​១០​គ្រាប់​ដែល​ត្រូវ​ប្រកួត​ប្រជែង​សម្រាប់​ពាន​ Puskas ឆ្នាំ​២០១៩។

Puskas គឺ​ជា​ពាន​​បោះ​ឆ្នោត​ផ្ដល់​ឲ្យ​គ្រាប់​បាល់​​ស្អាត​បំផុត​ ប្រចាំ​ឆ្នាំ​ មក​ពី​លីគ​ ឬ​កម្មវិធី​បាល់ទាត់​ផ្លូវការ​ជុំវិញ​ពិភពលោក។​ សម្រាប់​បាល់​ទាំង​១០​គ្រាប់​ចុងក្រោយ​​ឆ្នាំ​នេះ​ឃើញ​ថា​ បាល់​ចូល​ទី​របស់​ Lionel Messi ទល់​ក្រុម​ Real Betis និង​បាល់​របស់​ Zlatan Ibrahimovic ទល់​ Toronto អាច​មាន​ភាគរយ​ខ្ពស់​ជាង​គេ។​

ការ​ជ្រើសរើស​គឺ​គិត​ចាប់​ពី​ថ្ងៃ​ទី​ ១៦​ ខែ​កក្កដា​​ ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ទី​១៦ ខែ​កក្កដា​ ឆ្នាំ​២០១៩​ ហើយ​ការ​បោះឆ្នោត​គឺ​ចាប់​ផ្ដើម​បើក​តាម​រយៈ​អនឡាញ​ រហូត​ដល់​ថ្ងៃ​ទី​២​ ខែ​កញ្ញា​ខាង​មុខ។ Zlatan ធ្លាប់​ឈ្នះ​ Puskas ម្ដង​កាល​ពី​ឆ្នាំ​២០១៣​ ខណៈ​ Messi មិន​ធ្លាប់​ឈ្នះ​ទេ បាន​ត្រឹម​បាន​លេខ​២​ប៉ុណ្ណោះ៕

ប្រភព៖ FIFA   អត្ថបទ៖ រ័ត្ន