ត្រឹម​ជា​និស្សិត​ឆ្នាំ​ទី​ពីរ Zuckerberg ធ្លាប់ Hack ចូល​បណ្ដាញ​របស់​សកលវិទ្យាល័យ Harvard

  • 2019-08-22 05:56:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mark Zuckerberg មុន​ផ្តួចផ្តើម​បង្កើត​បាន​បណ្តាញ​សង្គម​យក្ស Facebook ​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ទល់​សព្វថ្ងៃ បុរស​មាន​ដើម​កំណើត​នៅ​ទីក្រុង New York រូប​នេះ ក៏​ធ្លាប់​បង្ក​ការ​ភ្ញាក់ផ្អើល​ម្តង​ជា​ពីរ​លើក​អំឡុង​ពេល​សិក្សា​នៅ​សកលវិទ្យាល័យ​ផង​ដែរ។

នៅ​ឆ្នាំ ២០០៣ លោក Zuckerberg ត្រឹម​ជា​និស្សិត​ឆ្នាំ​ទី​ពីរ​នៅ​ឯ​សកលវិទ្យាល័យ Harvard នៅ​សហរដ្ឋអាមេរិក តែ​គ្រា​នោះ​លោក​បាន​ប្រើប្រាស់​ចំណេះ​ជំនាញ​ដែល​មាន​ផ្តោត​លើ​ការ​បង្កើត​គេហទំព័រ Facemash

Mark ​បាន Hack ចូល​ទៅ​ក្នុង​ប្រព័ន្ធ​សន្តិសុខ​របស់​សាលា​ Harvard ដើម្បី​ចម្លង​យក​រូបភាព​កាត ID ​របស់​និស្សិត​ជា​ច្រើន​រូប ​និង​បញ្ចូល​ទិន្នន័យ​នោះ​ក្នុង​គេហទំព័រ​របស់​ខ្លួន។ អ្នក​បើក​ចូល​ទស្សនា​គេហទំព័រ អាច​ធ្វើ​ការ​ប្រៀបធៀប​រូបភាព​របស់​និស្សិត​ម្តង​ពីរ​រូប ជាមួយ​នឹង​ការ​វាយ​តម្លៃ។

Facemash ​បាន​បើក​ដំណើរការ​នៅ​ថ្ងៃ​ទី ២៨ ​តុលា ឆ្នាំ ២០០៣ លុះ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ក៏​បាន​បិទ​ទៅ​វិញ​ដោយ​ការ​ចាប់​បាន​របស់​នាយក​ជាន់​ខ្ពស់​ប្រចាំ​សាលា។ គ្រា​នោះ Zuckerberg ​បាន​ប្រឈម​នឹង​ការ​ប្តឹងប្តល់​ពី​បទ​រំលោភ​ផ្នែក​សន្តិសុខ​និង​សិទ្ធ​ឯកជន​របស់​បុគ្គល រហូត​ប៊ិះ​តែ​នឹង​ត្រូវ​សាលា​បណ្តេញ​ចេញ​ទៀត​ផង៕

អានអត្ថបទ:

ប្រភព៖ Thought Co   ប្រែ​សម្រួល៖ កៅ រក្សា