Bayern ផាក​ពិន័យ​ Renato Sanches ​ក្រោយ​ឮដំណឹង​​ថា ចង់​ចេញ​ពី​ក្លឹប

  • 2019-08-23 13:00:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Bayern Munich កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​ប្រកាស​ផាក​ពិន័យ​ខ្សែ​បម្រើ​ព័រទុយហ្គាល់​កីឡាករ Renato Sanches។

ខាង​ក្លឹប​មិន​បាន​បង្ហាញ​ពី​ចំនួន​ទឹកប្រាក់​ ដែល​ត្រូវ​ផាក​ពិន័យ​ទេ ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​អាល្លឺម៉ង់ Bild កីឡាករ​រូប​នេះ​អាច​នឹង​ផាក​ពិន័យ​ចំនួន​ជាង ១២,០០០ដុល្លារ។

ចំពោះ​មូលហេតុ​វិញ​ គ្រូ​បង្គោល​ក្លឹប​នេះ​លោក Niko Kovac បាន​ប្រាប់​ឲ្យ​ដឹង​ថា ខ្សែ​បម្រើ Renato Sanches បាន​អវត្តមាន​ក្នុង​ការ​ហ្វឹកហាត់​សម្រាប់​ប្រកួត​ប៉ះ​នឹង​ក្លឹប Hertha Berlin។

យ៉ាងណាមិញ នៅ​ពី​ក្រោយ​ការ​ប្រកួត​ស្មើ​គ្នា​ជាមួយ Hertha Berlin កីឡាករ​ព័រទុយហ្គាល់​រូប​នេះ បាន​និយាយ​ថា គេ​ចង់​ចាកចេញ​ពី​ក្លឹប ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​បាល់ទាត់​ និង​សារព័ត៌មាន​មួយ​ចំនួន​សង្ស័យ​ថា នេះ​ជា​មូលហេតុ​ក្នុង​ការ​ផាក​ពិន័យ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម