របៀប​ញ៉ាំ Cereals ដែលប៉ូវ​សុខភាព និង​ខួរក្បាល​ឲ្យ​កាន់​តែ​រឹង​មាំ មិន​លើស​ចំណុះ

  • 2019-08-28 04:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cereals ជា​ប្រភេទ​អាហារ​ដែល​មនុស្ស​ជា​ច្រើន​អះអាង​ថា ​​ផ្ដល់​សុខភាព​ល្អ​ និង​មាន​អាហារូបត្ថម្ភ​ជា​ច្រើន។ ប៉ុន្តែមនុស្ស​ភាគ​ច្រើន​ចេះ​តែ​ញ៉ាំ​តាម​គ្នា​ដោយ​មិន​បាន​ដឹង​ពី​គុណ​សម្បត្តិ​ និង​គុណវិបត្តិ​របស់​វា។ ​អ្នក​ប្រហែល​ជា​ឆ្ងល់​ហើយ​ថា​ Cereals ពិត​ជា​ផ្ដល់​សុខភាព​ដល់​អ្នក​ពិត​មែន​ ឬទេ?

Cereals ជា​អាហារ​ពេល​ព្រឹក ដែល​ត្រូវ​បាន​ផលិត​ចេញ​ពី​គ្រាប់​ធញ្ញជាតិ​ជា​ច្រើន​ ហើយ​វា​សម្បូរ​ទៅ​ដោយ​ វីតាមីន និង​សារធាតុ​រ៉ែ។ ភាគ​ច្រើន​វា​ត្រូវ​បាន​ញ៉ាំ​ជា​មួយ​ទឹកដោះគោ ទឹកដោះគោ​ជូរ ផ្លែឈើ​ និង សណ្ដែក។ អ្នក​គួរ​កត់​សម្គាល់​ពី​របៀប​បរិភោគ​អាហារ​ បើ​ទោះ​បី​ជា​អ្នក​ញ៉ាំ​អាហារ​ដែល​ផ្ដល់​សុខភាព​ល្អ តែ​បើ​ញ៉ាំ​គ្មាន​ក្បួន​ខ្នាត​ និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​ជាក់​ជា​មិន​ខាន។

ខាង​ក្រោម​នេះ​ជា​របៀប​ញ៉ាំ​ Cereals ឲ្យ​បាន​សុខភាព​ល្អ​នឹង​ផ្ដល់​ប្រយោជន៍​មាន​ដូចជា៖

  • ត្រូវ​កំណត់​ជាតិ​ស្ករ ក្នុង Cereals ត្រឹម​ ៥ ក្រាម​ក្នុង​មួយ​ចាន​ប៉ុណ្ណោះ​។
  • ជ្រើសរើស​ប្រភេទ​ដែល​មាន​ ជាតិ​សសៃរ (Fiber) ខ្ពស់​យ៉ាង​ហោច​ណាស់ ៣ ក្រាម​ក្នុង​មួយ​កញ្ចប់។
  • Cereals ត្រូវ​តែ​ស្រួយ​ ហើយ​ឆ្ងាញ់​ដើម្បី​ងាយស្រួល​ក្នុង​ការ​ទទួល​ទាន និង​ស្រូប​យក​ Calories ខ្ពស់។ ​យ៉ាង​ណា​ ត្រូវ​តែ​ញ៉ាំ​តាម​ការណែនាំ​មិន​ ត្រូវ​ញ៉ាំ​លើស​កំណត់​ទេ។
  • អាន​បញ្ជី​គ្រឿង​ផ្សំ​ជា​មុន​សិន ត្រូវ​រក​មើល​គ្រឿង​ផ្សំ​ដែល​សំខាន់ៗ និង​ផ្ដល់​ប្រយោជន៍​ដល់​សុខភាព តែបើ​ឃើញ​មាន​ស្ករច្រើន​ហួស​កម្រិត​ អ្នក​មិន​គួរ​ទិញ​វា​នោះ​ទេ។
  • ជា​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន និង​ជា​អ្នក​បំពេញ​សារធាតុ​ចិញ្ចឹម​ដល់​រាងកាយ។ ម៉្យាង​ទៀត​កាត់​បន្ថយ​ការ​ ឃ្លាន ដែល​ធ្វើ​ឲ្យ​អ្នក​រក្សា​ទម្ងន់​បាន​ល្អ។​

​ប្រសិន​បើ​អ្នក​​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ញ៉ាំ​ផ្អែម រួច​បន្ថែម​ស្ករ​ទៀត​នោះ។ អ្នក​អាច​នឹង​ប្រឈម​មុខ​ទៅ​និង​ ជំងឺ​ទឹកនោមផ្អែម​ ប្រភេទ​ទី​ពីរ​ជាក់ជា​មិន​ខាន។ ហេតុ​នេះ​គួរ​តែ​ប្រុង​ប្រយ័ត្ន​នៃ​ការ​ហូបចុក ឬ​ទៅ​ពិភាក្សា​ជា​មួយ​អ្នក​ជំនាញ​ជា​មុន​សិន៕

ប្រភព៖ healthline   ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី