iOS 13.1 មាន​បង្ហើបលក្ខណៈ​ពិសេស​នៃ​កាមេរ៉ា​​ iPhone 11

  • 2019-08-29 06:50:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​លេច​ធ្លាយ​ថ្មី​ៗ​ជុំ​វិញ​​ iPhone 11 បាន​បង្ហាញ​ឲ្យ​ច្បាស់​លាស់​ពី​លក្ខណៈ​មួយ​ចំនួន​របស់​វា​។ ការ​លេច​ធ្លាយ​ចុង​ក្រោយ​គេ​នេះ​គឺ​បាន​មក​ពី​ Apple ផ្ទាល់​ ដោយ​សារ​ក្នុង​កូដ​របស់​ iOS 13.1 មាន​កំណត់​ត្រា​អំពី​ Software កាមេរ៉ា​ទាន់សម័យមួយ​ដែល​នឹង​មាន​នៅ​ទូរសព្ទ​នេះ​។

កាល​ពី​ថ្ងៃ​ទី​ ២៧ ខែ​សីហា​ ឆ្នាំ២០១៩​ Apple បាន​បញ្ចេញ​ iOS 13.1 សម្រាប់​ Developer។ ​ក្រៅ​ពី​ការ​ជួសជុល​បញ្ហា​មួយ​ចំនួន​ និង​ការ​បន្ថែម​លក្ខណៈ​ពិសេស​មួយ​ចំនួន​ គេ​រក​ឃើញ​ថា​ iOS 13.1 និង​អាច​ថត​វីដេអូ​ក្នុង​ស្តង់ដារ​ថ្មី​ HEVC (H.265) ដែល​មាន​បន្ថែម​ Alpha Channel​។

ឯកសារ​វីដេអូ​ធម្មតា​ដែល​មិន​មាន​ Alpha Channel រក្សា​ទុក​តែ​ព័ត៌មាន​ទាក់ទង​នឹង​ ពណ៌​ (Red Channel, Green Channel, Blue Channel)។ Alpha Channel គឺ​គេ​បន្ថែម​ដាក់​ដើម្បី​រក្សា​ទុក​ព័ត៌មាន​ទាក់​ទង​នឹង​ភាព​ល្អក់​(Opacity) ឬ​ភាព​ថ្លា​(Transpanrency)។ គួរ​បញ្ជាក់​ថា​ភាព​ល្អក់​គឺ​មិន​មែន​ភាព​ព្រិល​ដែល​បាន​ប្រើ​ក្នុង​ Live focus ដូចរបស់​ Samsung នោះទេ។

ឧទាហរណ៍កម្រិត​ភាព​ល្អក់

Alpha Channel ផ្ដល់​សមត្ថភាព​ឲ្យ​ iPhone 11 អាច​ធ្វើ​ការ​សម្រួល​ពន្លឺ​ដើម្បី​ជួយ​លើក​ផ្នែក​មួយ​ចំនួន​ឲ្យ​ផុស​ឡើង​ស្រដៀង​ 3D​។ វា​ក៏​អាច​បែង​ចែក​ Background និង​ Foreground បាន ដែល​ផ្ដល់​សមត្ថភាព​ឲ្យ​ដល់​អ្នក​ប្រើ​ប្រាស់​លុប​បំបាត់​ Background ហើយ​ប្ដូរ​ដាក់​រូប​ផ្សេង​បាន​នៅ​ពេល​កំពុង​ថត​វីដេអូ​ ដោយ​មិន​ពិបាក​អង្គុយ​កាត់​ ហើយ​វា​អាច​ជំនួស​ Green Screen បាន​។ ទាំង​អស់នេះ​អាច​ប្រព្រឹត្តិ​ឡើងបាន នៅ​ពេល​កំពុង​ថតផ្ទាល់ៗ (Real-time)។

រូបដែល​បាន​ផ្ដូរ​ Background នៅ​ពេល​កំពុង​ថត

សរុប​មក​ Software ថ្មី​នេះ​អាច​ជួយ​អ្នក​ប្រើ​ប្រាស់​ដាក់​ Special Effect បាន​ជា​ច្រើន​ ហើយ​ជួយ​កែ​សម្រួល​វីដេអូ​ថត​ដោយ​ iPhone 11 ភ្លាម​ៗ​​ (Real-time) បានផងដែរ៕

ប្រភព៖ Forbes   ប្រែ​សម្រួល៖ សុខ វេងឈាង