នេះជាលក្ខណៈពិសេសរបស់ HarmonyOS ដែលខុសពី Android និង iOS
- 2019-08-29 06:49:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះជាលក្ខណៈពិសេសរបស់ HarmonyOS ដែលខុសពី Android និង iOS
ចន្លោះមិនឃើញ
សន្និសីទសារព័ត៌មានថ្នាក់តំបន់ ស្តីពីប្រព័ន្ធប្រតិបត្តិការថ្មីរបស់ក្រុមហ៊ុន Huawei គឺ HarmonyOS ត្រូវបានរៀបចំឡើងនៅប្រទេសសិង្ហបុរី កាលពីសប្តាហ៍មុន ដោយមានការចូលរួមពីលោក James Lu ប្រធានផ្នែក AI Product របស់ក្រុមហ៊ុន Huawei ប្រចាំនៅទីស្នាក់ការកណ្តាល និងមានការចូលរួមពីបណ្តាអ្នកសារព័ត៌មានមកពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងសិង្ហបុរីយ៉ាងច្រើនកុះករ។
HarmonyOS គឺ ខុសពី Android និង iOS ទាំងស្រុង ពីព្រោះវាជាប្រព័ន្ធប្រតិបត្តិការ ដែលអាចដំណើរការបានយ៉ាងរលូនគ្រប់បែបបទនៃឧបករណ៍ ជាមួយប្រព័ន្ធការពារសុវត្ថិភាពដែលអាចជឿទុកចិត្ត។ មិនតែប៉ុណ្ណោះ HarmonyOS គឺជាប្រព័ន្ធប្រតិបត្តិការដំបូងគេបង្អស់ដែលអាចប្រើនៅលើ Smart Devices ជាច្រើនដូចជា Smart Watch, Smart Screen និង in-vehicle system និង Smart speaker ជាដើម។ តាមរយៈការបង្កើតនេះ ក្រុមហ៊ុន Huawei មានបំណង់ចង់រួមបញ្ចូល ecosystem ទាំងមូលលើគ្រប់ឧបករណ៍ជាមួយបទពិសោធន៍ កាន់តែឆ្លាតវៃជាងមុន និងផ្សារភ្ជាប់ពិភពលោកឲ្យកាន់តែងាយស្រួលជាងមុននៅពេលអនាគត។
លក្ខណៈពិសេសទាំង៤ របស់ HarmonyOS៖
១. ភាពងាយស្រួលមិនស្មុគស្មាញ ៖ Apps នៅលើ HarmonyOS អាចដំណើរការ នៅលើឧបករណ៍ផ្សេងៗខុសៗគ្នាជាច្រើនគ្រប់បែបបទ។
២. ការដំណើរការយ៉ាងរលូន៖ Mircokernel លើប្រព័ន្ធប្រតិបត្តិការ HarmonyOS អាចជំរុញដំណើរការ Inter Process Communication ( IPC) ដំណើរការកាន់តែប្រសើរជាងមុន និងមានប្រសិទ្ធភាពជាងមុន ៥ដង បើធ្វើការប្រៀបធៀបទៅនឹងប្រព័ន្ធដំណើរការបច្ចុប្បន្ន។
៣. សុវត្ថិភាព៖ ការរចនាបែប Microkernel នៅលើ HarmonyOS ប្រើវិធីសាស្រ្តក្នុងការផ្ទៀងផ្ទាត់លើប្រព័ន្ធសុវត្ថិភាពកាន់តែមានសុវត្ថិភាពជាងមុនក្នុងទំរង់លើ Trusted Execution Environment ( TEE)។ ជាងនេះទៅទៀត HarmonyOS គឺជាប្រព័ន្ធប្រតិបត្តិការដំបូងគេបង្អស់ដែលប្រើការផ្ទៀងផ្ទាត់ជាផ្លូវការលើឧបករណ៍ បែប TEE ដែលអាចកែប្រែប្រព័ន្ធសុវត្ថិភាពឲ្យកាន់តែមានសុវត្ថិភាពខ្លាំងជាងមុន ដោយសារ HarmonyOS microkernel មិនសូវមានកូដច្រើន និងអាចកាត់បន្ថយការអត្រាដែលត្រូវបានវាយប្រហារផ្សេងៗ។
៤. ការប្រើប្រាស់រួម ៖ HarmonyOS អាចដំណើរការលើការគ្រប់គ្រងអេក្រង់ប្រភេទខុសៗគ្នា និងអាចដំណើរលើកម្មវិធីទាំង drag-and-drop control និង preview-oriented visual programming។ Developer អាចសរសេរកូដលើកម្មវិធីជាច្រើនក្នុងពេលតែមួយសម្រាប់ដំណើរការលើឧបករណ៍ផ្សេងៗ។
HarmonyOS 1.0 នឹងសម្ពោធជាលើកដំបូងដោយដំណើរការលើឧបករណ៍ smart screen ក្នុងអំឡុងឆ្នាំ២០១៩នេះ។ លើសពីនេះ រយៈពេលបីឆ្នាំខាងមុខទៀត HarmonyOS នឹងអាចដំណើរការលើឧបករណ៍ជាច្រើនថែមទៀតដែលជា Smart Devices។ HarmonyOS នឹងផ្តល់អត្ថប្រយោជន៍ថ្មីៗ និងកាន់តែអស្ចារ្យជាងមុនជាច្រើនដល់អ្នកប្រើប្រាស់ អ្នកផ្គត់ផ្គង់ឧបករណ៍ផ្សេងៗ និង Developer។
HarmonyOS នឹងចាប់ផ្តើមចេញពីមូលដ្ឋាននៅទីផ្សារប្រទេសចិនដោយសារតែជាប្រទេសដែលមាន App Ecosystem ខ្លាំង និងមានអ្នកប្រើប្រាស់ច្រើន។ បន្ទាប់មក Huawei នឹងពង្រឹកទៅក្នុង Ecosystem ទូទាំងពិភពលោក។
Huawei ចង់ឲ្យ Developers ទាំងអស់នៅជុំវិញពិភពលោកសហការជាមួយ ដើម្បីបង្កើតប្រព័ន្ធ Ecosystem ថ្មីកាន់តែប្រសើរ៕