កម្មវិធី CamScanner ក្នុងPlay Store របស Android កំពុងចែកចាយមេរោគ

  • 2019-08-30 06:16:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនហ្គូហ្គល (Google Inc.) ទើប​តែលុបចេញនៅកម្មវិធីដ៏ពេញនិយមមួយឈ្មោះ CamScanner PDF Creator ចេញពី Google Play Store បន្ទាប់​ពី​ត្រូវ​បានក្រុមហ៊ុន Kaspersky រកឃើញថា វា​បាន​ចែក​ចាយ​មេរោគម៉លវ៊ែរ (Maleware Virus)។

កម្មវិធី CamScanner បង្កើតឡើងដោយក្រុមហ៊ុន Shanghai-based CC Intelligence ដែល​មាន​ការ​ទាញ​យក​ទៅ​ប្រើប្រាស់​ជាង ១០០ លាន​ដងពី Google Play Store គិតចាប់តាំងពីឆ្នាំ ២០១០ មក។

យោង​តាម​អ្នកស្រាវជ្រាវ នៅក្រុមហ៊ុនកំចាត់មេរោគរុស្ស៊ី Kaspersky មេរោគ​ក្នុង​កម្មវិធី​នេះអាច បង្ហាញ​ពី​ការផ្សាយពាណិជ្ជកម្ម​ដែលមិនគប្បីដល់អ្នកប្រើប្រាស់ ឬភ្ជាប់គណនីរបស់អ្នកប្រើប្រាស់ ជាមួយការជាវជាប្រចាំ ដោយពុំមានការអនុញ្ញាត។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បាន​ប្រាប់​ដល់​អ្នកប្រើប្រាស់ ធ្វើ​បច្ចុប្បន្នភាព (Update) កម្មវិធី​នេះ​ជាបន្ទាន់​នៅពេល ក្រុមហ៊ុនហ្គូហ្គល ដាក់ឱ្យប្រើប្រាស់កម្មវិធីនេះឡើងវិញ ហើយ​នេះ ក៏​ជា​ការ​បង្ហាញថា សូម្បី​កម្មវិធី​ដែល​មាននៅក្នុង Google Play Store ដែល​ជា​កន្លែង​មានសុវត្ថិភាព​បំផុត ក្នុង​ការ​ដំឡើងកម្មវិធី Android ក៏អាចមានបញ្ហាដែរ។

ដូច្នេះ​សូម​កួរ​​ជៀស​វាងការបញ្ចូលកម្មវិធី ពីប្រភពមិនច្បាស់លាស់ ជាពិសេសពីប្រភពដែលបងប្អូនបានឃើញក្នុងបណ្ដាញសង្គម៕

ចុចអាន៖

អត្ថបទ និងរូបភាព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា