អេមហួស! រូបភាព Render ម៉ាស៊ីន​ហ្គេម PlayStation 5 ​ត្រៀម​ដាក់​លក់​ឆ្នាំ​ក្រោយ

  • 2019-08-30 00:50:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ការងារ LetsGoDigital បាន​ចេញ​ផ្សាយ​នូវ​រូបភាព Render នៃ​ម៉ាស៊ីន​ហ្គេម​ជំនាន់​ក្រោយ​របស់ Sony គឺ PlayStation 5 ដែល​រចនា​ជា​ទម្រង់​រាង​អក្សរ V។

តាម​រូបភាព​របស់​ប្រភព​ខាង​លើ​បង្ហាញ​ឲ្យ​ឃើញ​ថា​វា​ហាក់​មាន​ភាព​ខុស​ប្លែក​ច្រើន​បើ​ធៀប​នឹង​ជំនាន់​ចាស់​ដូច​ជា PS3 ឬ PS4 ​ជា​ពិសេស​គឺ​ទម្រង់​អក្សរ V ពុះ​ចំ​កណ្តាល​ម៉ាស៊ីន​តែ​ម្តង។ នៅ​ផ្នែក​ខាង​មុខ​ម៉ាស៊ីន​មាន​ប្រើប្រាស់​ប៊ូតុង​បញ្ជា​អម​ភ្លើង LED និង​ផ្នែក​ខាង​ក្រោយ​មាន​រន្ធ​ភ្ជាប់ បន្សំ​ប្រព័ន្ធ​បញ្ចុះ​កម្តៅ Cooling System ជុំវិញ​នោះ។

ត្បិត​មិន​អាច​បញ្ជាក់​ថា​ការ​រចនា​នេះ​នឹង​កើត​ឡើង​ទៅ​បាន​ឬ​អត់ តែ​វា​ក៏​រាប់​ចូល​ជា​គំរូ​ដ៏​ស្រស់ស្អាត​មួយ បើ​ធៀប​នឹង​ Concept ជា​ច្រើន​ចេញ​ផ្សាយ​កន្លង​មក។ ចំពោះ​តម្លៃ​របស់ PS5 តាម​ការ​ព្យាករណ៍​អាច​ថ្លៃ​ក្បែរ ៥០០ ដុល្លារ​និង​ប្រកាស​ផ្លូវការ​នា​ឆ្នាំ ២០២០៕

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា