ប្រឡូកក្នុងអាជីពចម្រៀង ១៧ឆ្នាំ ម្ចាស់បទ “ខ្នាយកាច់ ឆ្លាក់យ័ន្ដ” ថូយ ករុណា រកឃើញខ្លួនឯងកាន់តែច្បាស់!
- 2025-07-10 07:14:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រឡូកក្នុងអាជីពចម្រៀង ១៧ឆ្នាំ ម្ចាស់បទ “ខ្នាយកាច់ ឆ្លាក់យ័ន្ដ” ថូយ ករុណា រកឃើញខ្លួនឯងកាន់តែច្បាស់!
ចន្លោះមិនឃើញ
“ខ្នាយកាច់ ឆ្លាក់យ័ន្ដ” ជាបទចម្រៀងស្នេហាជាតិ បង្ហាញពីទឹកចិត្ដលះបង់ និងអង់អាចក្លាហានរបស់យោធាខ្មែរ។នៅគ្រាដែលបញ្ហាព្រំដែនខ្មែរ-ថៃ កំពុងតានតឹង ហើយកងកម្លាំង នៃប្រទេសទាំងពីរនៅប្រឈមមុខដាក់គ្នា បទចម្រៀងមួយនេះ ត្រូវបានបងប្អូនខ្មែរចែករំលែក និងចូលស្ដាប់កាន់តែច្រើន។
តាមរយៈ Sabay នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នេះ ម្ចាស់បទ “ខ្នាយកាច់ ឆ្លាក់យ័ន្ដ” លោក ថួយ ករុណា បានបង្ហាញទឹកចិត្ដសប្បាយរីករាយ ដោយបទចម្រៀងរបស់ខ្លួនត្រូវបានប្រជាជនខ្មែរគាំទ្រ ហើយកោតសរសើរពីទឹកដមសំឡេងរបស់លោកពីរោះ ហើយនិពន្ធ ច្រៀងឡើងត្រូវទឹងស្ថានភាពប្រទេសជាតិបច្ចុប្បន្ន។
លោក ថូយ ករុណា៖ “បទហ្នឹងខ្ញុំធ្វើរួច ចេញជាផ្លូវការហ្មង រយៈពេល ៩ថ្ងៃ។ បទនេះដែរ ខ្ញុំសូមផ្ញើជូនទៅបងៗកងទ័ព និងកងកម្លាំងជួរមុខ បានស្ដាប់កម្សាន្ត សូមមានស្មារតីមោះមុត អាងអាចក្លាហាន ដើម្បីការពារជាតិមាតុភូមិយើង”។
បើតាមលោក ថូយ ករុណា “ខ្នាយកាច់ ឆ្លាក់យ័ន្ដ” គឺជាបទមនោសញ្ចេតនាមួយក្នុងចំណោមបទចម្រៀងចំនួន ១៣បទ ដែលលោកបាននិពន្ធ និងច្រៀងដោយខ្លួនឯងផ្ទាល់ ក្នុងរយៈពេល ១៧ឆ្នាំ។ ក្នុងរយៈពេលច្រើនឆ្នាំមកនេះ លោកបានផលិតបទចម្រៀងឲ្យគេជាង ១០០បទ ខណៈដែលរូបលោកក៏ចេញច្រៀងតាមកម្មវិធីផ្សេងៗជារើយៗ។
ថ្មីបើបច្ចុប្បន្នលោក ថូយ ករុណា មិនជាប់កុងត្រាច្រៀងឲ្យផលិតកម្មណាមួយពិតប្រាកដ ប៉ុន្ដែស្នាដៃនិពន្ធ និងទឹកដមសំនៀងរបស់លោកលើបទចម្រៀងបែបមនោសញ្ចេតនា គឺសុទ្ធតែទទួលបានការគាំទ្រច្រើន ជាពិសេសបទមនោសញ្ចេតនាថ្មីនេះ រហូតមានអ្នកគាំទ្រខ្លះសរសើរថា៖ “សំឡេង ក្រោមស៊ីន ស៊ីសាមុត បន្ដិចទេ”៕