ទូរសព្ទ​ Xiaomi កាមេរ៉ា​​ 64MP ដាក់​លក់​ក្នុង​តម្លៃ​ត្រឹមខ្ទង់ ២០០ ដុល្លារ

  • 2019-08-29 10:15:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​មាន​កាមេរ៉ា​ទំហំ ៦៤ មេហ្គាភិកសែល ដែល​ Xiaomi សន្យា ​បាន​ប្រកាស​ចេញជា​ផ្លូវ​ការ​ហើយ​។ Redmi Note 8 និង​ Redmi Note 8 Pro ជា​ទូរសព្ទ​តម្លៃ​មធ្យម​ មានតម្លៃចាប់ពីប្រមាណ ១៤០ ដុល្លារ ដល់​ប្រមាណ ២៥០ ដុល្លារ។

លក្ខណៈ​សម្បត្តិ​របស់​ទូរសព្ទ​ទាំង​ ២ មាន​ដូច​ជា ៖

Redmi Note 8

  • ​អេក្រង់​ LCD ទំហំ ៦,៣ អ៊ីញ បង្ហាញ​​រូបនៅ​កម្រិត Full HD+

  • បន្ទះ​ឈីប Snapdragon 665 (11nm)

  • កាមេរ៉ា ៤ គ្រាប់ ៖ ៤៨ MP ISOCELL របស់ Samsung, ៨ MP ប្រភេទ Ultra-wide-angle, ២ MP ប្រភេទ Macro និង ២ MP ជា Sensor វាស់ជម្រៅ រីឯ​កាមេរ៉ា​ខាងមុខ​ទំហំ ១៣ MP

  • ថ្ម​ទំហំ ៤០០០ mAh សាក​លឿន​ល្បឿន ១៨ វ៉ាត់

  • តម្លៃ ១៤០ ដុល្លារ (៤/៦៤GB), ១៦៧ ដុល្លារ (៦/៦៤GB), និង ១៩៥ ដុល្លារ (៦/១២៨GB)

Redmi Note 8 Pro

  • ​អេក្រង់​ LCD ទំហំ ៦,៥៣ អ៊ីញ បង្ហាញ​នៅ​កម្រិត Full HD+

  • បន្ទះ​ឈីប Mediatek's Helio G90T

  • កាមេរ៉ា ៤ គ្រាប់៖ ៦៤ MP ISOCELL របស់ Samsung និង ៨ MP ប្រភេទ Ultra-wide-angle និង ២ MP ប្រភេទ Macro និង ២ MP depth sensor រីឯ​កាមេរ៉ា​មុខ​ទំហំ ២០ MP

  • ថ្ម​ទំហំ ៤៥០០ mAh សាក​លឿន​ល្បឿន ១៨ វ៉ាត់ និង​បច្ចេកវិទ្យា​បញ្ចុះកម្ដៅ liquid cooling chamber

  • តម្លៃ ១៩៥ ដុល្លារ (៦/៦៤GB) និង ២៥០ ដុល្លារ (៨/១២៨GB)

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

អត្ថបទពេញនិយម