តូចតែធំ! MEGA MGC COFFEE ពង្រីកវត្តមាននៅកម្ពុជា!
- 2026-11-06 03:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តូចតែធំ! MEGA MGC COFFEE ពង្រីកវត្តមាននៅកម្ពុជា!
ចន្លោះមិនឃើញ
ភ្នំពេញ ប្រទេសកម្ពុជា – ខណៈទីផ្សារហាងកាហ្វេនៅកម្ពុជាកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំង យីហោកាហ្វេដ៏ល្បីពីប្រទេសកូរ៉េខាងត្បូង MEGA MGC COFFEE ដែលទទួលសិទ្ធិអាជីវកម្ម និងដំណើរការក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុន Saisons Franchise កំពុងនាំមកនូវបទពិសោធន៍កាហ្វេបែបថ្មី តាមរយៈគំនិតដ៏ទាក់ទាញមួយគឺ «តូចតែធំ!» (Same Same, But MEGA Different)។
បន្ទាប់ពីបើកដំណើរការសាខា Flagship នៅកោះពេជ្រ និងសាខាទួលទំពូង កាលពីខែតុលាកន្លងទៅ MEGA MGC COFFEE កំពុងបន្តពង្រីកវត្តមានរបស់ខ្លួននៅរាជធានីភ្នំពេញ សាខា MEGA MGC COFFEE IFL បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី៦ ខែវិច្ឆិកានេះ និងសាខា MEGA MGC COFFEE តំបន់បាក់ទូក និងជ្រោយចង្វា ក្នុងឆ្នាំ ២០២៦។
MEGA MGC COFFEE មានភាពលេចធ្លោតាមរយៈភេសជ្ជៈទំហំធំ ម៉ឺនុយភេសជ្ជៈពិសេស និងតម្លៃសមរម្យ។ យីហោនេះមិនត្រឹមតែផ្តល់ជូននូវកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់បង្កើតទីកន្លែងជួបជុំដ៏រីករាយសម្រាប់មិត្តភក្តិ ក្រុមគ្រួសារ ប្រុសស្រី និងជាមួយសហគមន៍ជាពិសេសអ្នកជិះកង់ផងដែរ តាមរយៈគោលគំនិត MEGA Coffee, MEGA Size និង MEGA Smile។ សេវាកម្មប្រកបដោយសា្មមញញឹម! ក្នុងផែនការពង្រីកអាជីវកម្មរយៈពេលវែង Saisons Franchise មានគោលដៅពង្រីក MEGA MGC COFFEE ឱ្យបានជាង ២០ សាខាទូទាំងប្រទេស និងបង្កើតឱកាសការងារដល់បុគ្គលិកខ្មែរប្រមាណ ៣០០ នាក់ នៅឆ្នាំ២០២៧ ដែលជាការរួមចំណែកដល់ការបង្កើតការងារក្នុងស្រុក និងនាំយកវប្បធម៌កាហ្វេបែបស្ទាយកូរ៉េមកកាន់ហ្វេនកម្ពុជាអោយកាន់តែច្រើន។
នៅក្នុងទីផ្សារដែលមានជម្រើសកាហ្វេជាច្រើន MEGA MGC COFFEE ចង់បង្ហាញថា កាហ្វេអាចមានភាពស្រដៀងគ្នា ប៉ុន្តែបទពិសោធន៍អាចខុសគ្នាយ៉ាងធំធេង។ MEGAMGC Coffee. តូចតែធំ!