Bale អះអាង​ថា កន្លង​មក​រក​គ្រាប់​បាល់​មិន​បាន ដោយសារ​មូលហេតុ​សំខាន់នេះ

  • 2019-09-09 11:58:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ស្លាប​វេល​កីឡាករ Gareth Bale បាន​ប្រាប់​សារព័ត៌មាន The Mirror ថា ខ្លួន​អាច​រក​គ្រាប់​បាល់​ច្រើន​ជាង​នេះ​នៅ​ពេល​កន្លង​មក ​ ប៉ុន្តែ​ដោយ​សារ​របួស​ញាំញី​ពេក ទើប​ខ្លួន​មិន​អាច​ធ្វើ​តាម​បំណង​បាន​។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ " គ្រប់​កីឡាករ​ទាំង​អស់ ដែល​មាន​ភាព​ជឿជាក់ អាច​លេង​បាន​ល្អ​ និង​រក​គ្រាប់​បាល់​បាន​ច្រើន។ តាម​ពិត​ទៅ ខ្ញុំ​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​នេះ និង​នៅ​តែ​បន្ត​រក​គ្រាប់​បាល់​បាន។ ប៉ុន្តែ​ពេល​លេង​ប្រកួត​នៅ​រដូវ​ក្ដៅ (ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល) ខ្ញុំ​តែងតែ​មាន​របួស " ។

ខ្សែ​ស្លាប​រូប​នេះ​បន្ត​ថា៖ " កាល​ណា កីឡាករ​អត់​មាន​កម្លាំង​ពលំ​ពេញ​លេញ គេ​មិន​អាច​ធ្វើ​អ្វី​ដូច​ចិត្ត​ទេ ហើយ​វា​គួរ​ឲ្យ​ខឹង​ណាស់ " ។

យ៉ាងណាមិញ Bale បាន​អះអាង​ថា គេ​ពេល​នេះ​ស្ថិត​ក្នុង​ទម្រង់​មាំមួន​ល្អ​ណាស់ ហើយ​អាច​នឹង​បន្ត​រក​គ្រាប់​បាល់​បាន​ច្រើន​ទៀត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Bale ក្នុង​រដូវ​កាល​ ២០១៩/២០​នេះ លេង​បាន​ ៣​ប្រកួត​ឲ្យ​ក្លឹប Real Madrid ហើយ​រក​បាន ២​គ្រាប់៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី