ស្ទើរ​មិន​ជឿ ក្រុម​របស់ Modric លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​នៅ​ចំណាត់​ថ្នាក់​១០៩

  • 2019-09-10 02:31:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជម្រើស​ជាតិ​ Azerbaijan អាច​​ឆក់​បាន​មួយ​ពិន្ទុ​​​ក្នុង​វគ្គ​ជម្រុះ​ Euro 2020 ក្រោយ​ប្រកួត​ស្មើ​គ្នា​១-១ ជាមួយ​ជើង​ខ្លាំង​ក្រូអាត ក្នុង​ពូល E។

​៤​ប្រកួត​កន្លង​ទៅ Azerbaijan មិន​ទាន់​ឈ្នះ​មួយ​ប្រកួត​ណា​នៅ​ឡើយ​ទេ​ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​យប់​មិញ​កីឡាករ Tamkin Khalilzade ជា​អ្នក​រក​គ្រាប់​ជួយ​ឲ្យ​ក្រុម​បាន​​១​ពិន្ទុ​កាន់​ក្នុង​ដៃ។ ចំណែក​ឯ​ក្រូអាត​ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ​ឆ្នើម Luka Modric។

ការ​ប្រកួត​នេះ​ក្រូអាត​បាន​ដាក់​កីឡាករ​ល្អ​ពេញ​ជើង​ដែរ តែ​មិន​អាច​ធ្វើ​អ្វី Azerbaijan បាន។ បើ​ប្រៀបធៀប​​ចំណាត់​ថ្នាក់​របស់ FIFA ក្រុម​ទាំង​ពីរ​នៅ​ឆ្ងាយ​គ្នា​ណាស់ ក្រូអាត​នៅ​​លេខ​៧ ខណៈ Azerbaijan ស្ថិត​នៅ​លេខ​១០៩៕ ​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម