តស៊ូ​២​ឆ្នាំ តើ​ ឈិត សេរីវណ្ណថង ​ប្រលង​​បាន​និទ្ទេស​អ្វី​ដែរ​ឆ្នាំ​នេះ​?

  • 2019-09-10 02:40:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រកាស​លទ្ធផល​កាល​ពី​ព្រឹកមិញ​នៅ​បាត់ដំបង ​អ្នក​ប្រដាល់​វ័យ​ក្មេង​កម្ពុជា ឈិត សេរីវណ្ណថង ​បាន​ប្រលង​ជាប់​បាក់ឌុប​ហើយ ដោយ​ទទួល​បាន​និទ្ទេស E ​ផង​ដែរ​។

ឈិត សេរីវណ្ណថង

សេរីវណ្ណថង ​កាល​ពី​ឆ្នាំ​មុន​ប្រលង​ធ្លាក់​ម្ដង​មក​ហើយ ដោយសារ​រវល់​ច្រើន។ តែ​ឆ្នាំ​នេះ​វិញ ​រូបគេ​នៅ​តែ​ព្យាយាម​បន្ដ​ទៀត​ហើយ ​រហូត​បាន​សម្រេច​បំណង​នេះ​ហើយ ដោយ​ជាប់​បាន​និទ្ទេស E ​។ ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ម្នាក់​នេះ ​ធ្លាប់​បាន​ប្រាប់ Sabay ​ថា​បំណង​ប្រាថ្នា​របស់​គេ​ទៅ​ថ្ងៃ​មុខ ​នឹង​បន្ដ​រៀន​ទៀត ​ដោយ​ចង់​ចាប់​ជំនាញ​ខាង​ច្បាប់​។

វណ្ណថង ​ត្បិត​តែ​រវល់​នឹង​ប្រដាល់​មែន ប៉ុន្តែ​មុន​ប្រលង​នេះ​រូបគេ​បាន​ចំណាយ​ពេល​ប្រហែល​៣​ខែ ពោល​ផ្ដោត​ខ្លាំង​លើ​មុខ​ដូច​ជា​ គណិតវិទ្យា​ ខ្មែរ​ និង​ប្រវត្តិវិទ្យា៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី