បេក្ខជន ទុយ សុខដុង ប្រឡងជាប់​ហើយ​ ដឹងបាននិទ្ទេស​អ្វី​អត់?

  • 2019-09-10 05:04:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជន​ប្រឡង​បាក់ឌុប​ឆ្នាំ២០១៩ ឈ្មោះ​ ទុយ សុខដុង ដែលមាន​ពិការភាព​ទាំង​ដៃ និងជើង ផង​នោះ ត្រូវ​ក្រ​សួង​អប់រំ​ប្រ​កាស​ឲ្យ​ដឹងថា​បាន​ប្រឡង​ជាប់​ហើយ​គឺបាន​និទ្ទេស​រួម​D ផ្នែក​វិទ្យាសាស្រ្តសង្គម។

(រូបភាព៖ ក្រ​សួង​អប់រំ)

ក្រ​សួង​បាន​សរសេរ​លើទំព័រ​ហ្វេស​ប៊ុក និង​ភ្ជាប់​មក​ជាមួយ​នូវ​រូប​ថត​ផងដោយ​បាន​សំដែង​ការអបអរសាទរ​ដល់​យុវសិស្ស​ម្នាក់​នេះ។ ក្រ​សួង​សរសេរថា៖ «ចូលរួមអបអរសាទរបេក្ខជន ទុយ សុខដុង ដែលបានខិតខំប្រឹងប្រែងតស៊ូ រហូតប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩។ សូមជម្រាបថា បេក្ខជន ទុយ សុខដុង បានប្រឡងនៅមណ្ឌលបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ខេត្តកំពង់ធំ»៕

(រូបភាព៖ ក្រ​សួង​អប់រំ)

អត្ថបទ៖ ទូច សុខា