តារាល្បីៗចង់រួមការងារជាមួយ Baekhyun ព្រោះហេតុផលទាំង ៥នេះ

  • 2019-09-11 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Baekhyun ត្រូវ​គេ​បាន​ស្គាល់​ច្បាស់​ថា​ជា​តារា​ប្រុស​ពហុជំនាញ​ ដែល​មិន​ដែល​ញញើត​នឹង​ការងារ​ច្រើន​ប្រភេទ​ ជាពិសេស​ជា​តារា​ដែល​មាន​ឱកាស​បាន​រួម​ការងារ​ជាមួយ​នឹង​តារា​ផ្សេង​ទៀត​ជា​ច្រើន។

មិន​ឲ្យ​ខុស​រហស្សនាម​ «King Of Collaboration» ឡើយ ក្រៅ​ពី​មាន​ចរិត​រួសរាយ​រាក់ទាក់​ និង​តែង​ផ្ដល់​ភាព​រីករាយ​ជាមួយ​អ្នក​ជុំ​វិញ​ខ្លួន​ Baekhyun ក៏​ជា​មនុស្ស​ម្នាក់​ដែល​ស្រួល​ធ្វើ​ការ​ជាមួយ​ដែរ អ៊ីចឹង​ចង់ដឹង​ថា​មាន​ហេតុផល​សំខាន់​អ្វី​ខ្លះ?

១. មាន​សមត្ថភាព​ស្ទើរ​គ្រប់​ជំនាញ

Baekhyun ធ្លាប់​បាន​ចេញ​បទ​ចម្រៀង​ច្រៀង​រួម​គ្នា​មួយ​មាន​ចំណងជើង​ថា​ "Rain” ជាមួយ​នឹង​ Soyou។ ភ្លាមៗ​ក្រោយ​ចេញ​ផ្សាយ​មិន​បាន​ប៉ុន្មាន​ផង​ បទ​នេះ​ក៏​ស្រាប់​តែ​ហក់​ឡើង​ខ្ពស់​លើ​តារាង​បទ​ល្បី​ និង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បទ​ "ល្អឥតខ្ចោះ" ទៀត។

ជាក់ស្ដែង​ តារា​ប្រុស​រូបនេះ​បាន​ក្លាយ​ជា​តារា​របស់​ SM ដែល​ទទួល​ជោគជ័យ​ជា​ច្រើន​ ពេល​រួម​ការងារ​ជាមួយ​ Suzy តាមរយៈ​បទ​ "Dream”។

២. ទេពកោសល្យ​ឆ្លាតវៃ​លេចចេញ​ពេល​ចូលរួម​កម្មវិធី​ទូរទស្សន៍

ក្នុង​កម្មវិធី​កម្សាន្ត​របស់​ទូរទស្សន៍​ ឈ្មោះ​ Baekhyun តែង​ត្រូវ​បាន​គេ​លើក​យក​មក​និយាយ។ ជាក់​ស្ដែង​ ដូច​ក្នុង​កម្មវិធី​ “Master Key” របស់​ប៉ុស្តិ៍ SBS លោក​ក៏​ត្រូវ​គេ​លើក​យក​មក​សរសើរ​ពី​ភាព​ឆ្លាតវៃ ទៅរួច​គ្រប់​លក្ខខណ្ឌដែល​កម្មវិធី​ដាក់​ឲ្យ​ និង​ការ​ចេះ​គួរសម​ ព្រម​ទាំង​គួរ​ឲ្យ​ស្រឡាញ់​របស់​លោក ដែល​មិនអាច​បដិសេធ​បាន។

៣. សម្លេង​ពីរោះ​ប្លែក​តែមួយ​គ្មានពីរ

Baekhyun មាន​បែបបទ​ក្នុង​ការ​បង្ហើរ​សំនៀង​ពិសេស​ខុសគេ​ ដែល​អាច​បត់បែន​បញ្ចូល​អារម្មណ៍​ទៅ​តាម​បទចម្រៀង​គ្រប់​ទម្រង់​ រហូត​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​រីករាយ​ រំភើប​ សោកសៅ​ទៅតាម​នោះ ហើយ​ពេលច្រៀង​រួម​ជាមួយ​តារា​ចម្រៀង​ដទៃ​ Baekhyun ក៏​មាន​អ្វី​ពិសេស​ធ្វើ​ឲ្យ​អ្នក​ស្ដាប់ពេញចិត្ត​បំផុត។

៤. មិន​ខ្លាច​នឹង​សាកល្បងអ្វី​ថ្មី

Baekhyun មាន​ជំនាញ​ច្រើន​មុខ​ណាស់ ជាឧទាហរណ៍​ស្រាប់​ ដូច​ការងារ​កន្លងមក​ជា​ច្រើន​ឆ្នាំ​ជាមួយ​​EXO និង​ EXO-CBX។ ពេល​វេលាមិនអាចភ្លេចបាន គឺ​ពេល​លោក​បង្ហាញ​ខ្លួន​ក្នុង​ការ​សម្ដែង​ចម្រុះ​ (មានន័យថា​មានទាំង​ច្រៀង​ រាំ​ និង​សម្ដែង​ផ្ទាល់​គ្រប់​ទម្រង់) ឬ Musical Performanceមាន​ឈ្មោះ​ថា​ "Singin' In The Rain”។

អ្វី​ដែល​កាន់​តែ​ធ្វើ​ឲ្យ​ហ្វេន​រំភើប​នោះ​ គឺ​នៅ​ពេល​លោក​សម្ដែង​រឿង​ភាគ​មួយ​មាន​ចំណងជើង​ថា​ "Moon Lover Scarlet Heart Ryeo” កាល​ពីឆ្នាំ ២០១៦។

៥. ការ​បង្ហាញ​ទស្សនីយភាព​ ពេញ​ដោយ​ថាមពល​លើ​ឆាកតន្ត្រី

​មូលហេតុ​ធំ​ដែល​ Baekhyun រក្សា​នាម​ជា​កំពូល​តារា​ K-Pop ល្បី​ជានិច្ច គឺ​ពេល​ដែល​លោក​បញ្ចេញ​សមត្ថភាព​លើ​ឆាក និង​ចេះ​លេង​ជាមួយ​កាមេរ៉ា​នេះ​ឯង។ ធ្វើ​ការ​ជាមួយ​ Baekhyun មាន​ន័យ​ថា​ជា​ឱកាស​កម្រ​មួយ​របស់​តារា​ល្បីៗ ព្រោះ​តារា​ម្នាក់​នេះ​ទាំង​គួរ​ឲ្យ​ស្រឡាញ់​ ចេះជួយ​ដៃគូ លោក​ក៏​មាន​ចំណុច​ពិសេស​ដែល​កម្រ​មាន​នាក់​ដឹង​ដែរ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី