ខេត្តចំនួនបីនៅបន្តប្រឈមនឹងកម្ពស់ទឹកទន្លេមេគង្គគិតត្រឹមព្រឹកនេះ
- 2019-09-12 01:47:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេត្តចំនួនបីនៅបន្តប្រឈមនឹងកម្ពស់ទឹកទន្លេមេគង្គគិតត្រឹមព្រឹកនេះ
ចន្លោះមិនឃើញ
ក្រសួងធនធានទឹកឲ្យដឹងថាយ៉ាងហោចណាស់មានខេត្តបីនៅតាមដងទន្លេមេគង្គដែលកំពុងនៅប្រឈមនឹងកម្ពស់ទឹកទន្លេមួយនេះគិតត្រឹមព្រឹកថ្ងៃនេះ។
ក្រសួងធនធានទឹកតាមរយៈព្រឹត្តិបត្រ និងព្យាករណ៍កម្ពស់ទឹករបស់ខ្លួនចេញផ្សាយនៅព្រឹកនេះឲ្យដឹងថា ខេត្តស្ទឹងត្រែង ក្រចេះ និងកំពង់ចាម កម្ពស់ទឹកទន្លេមេគង្គកំពុងស្ថិតនៅលើកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ននៅឡើយ។ ទោះយ៉ាណាក្រសួងថាកម្រិតកម្ពស់ទឹកនៅតាមខេត្តទាំងនោះនឹងស្រកចុះវិញនៅថ្ងៃស្អែក។
នៅខេត្តស្ទឹងត្រែងថ្ងៃនេះកម្ពស់ទឹងមាន១០,៨៥ម៉ែត្រ ខណៈកម្ពស់ប្រុងប្រយ័ត្នមាន១០,.៧០ម៉ែត្រ ហើយថាថ្ងៃស្អែកនឹងស្រកមកត្រឹម១០,៦៤ម៉ែត្រវិញ។ ចំណែកនៅខេត្តក្រចេះវិញកម្ពស់ទឹកព្រឹកនេះមាន២២,៤៤ម៉ែត្រ ខណៈកម្ពស់ប្រុងប្រយ័ត្នត្រឹម២២ម៉ែត្រ ហើយថ្ងៃស្អែកស្រកមកត្រឹម២២,១៩ និងបន្តធ្លាក់មកត្រឹម២២,០៧ម៉ែត្រ និង២២,០១ម៉ែត្រនៅពីរថ្ងៃបន្តបន្ទាប់ទៅមុខទៀត។
សម្រាប់ខេត្តកំពង់ចាមវិញកម្ពស់ទឹកនៅព្រឹកនេះមាន១៥,៧០ម៉ែត្រ ខណៈកម្ពស់ប្រុងប្រយ័ត្ន១៥,២០ម៉ែត្រ ហើយថ្ងៃស្អែកនឹងស្រកចុះមកត្រឹម១៥,៦០ម៉ែត្រ នឹងបន្តស្រកចុះមកត្រឹម១៥,៤៦ម៉ែត្រ និង១៥,៣៧ម៉ែត្រសម្រាប់ពីរថ្ងៃបន្តបន្ទាប់ទៅមុខទៀត៕