Weir, Bella និង​ Ching Ching កើន​អ្នក​ Follow ច្រើន​ក្រោយ​ផ្ទុះព័ត៌មានស្នេហា

  • 2019-09-12 03:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ប្រុស​ Weir Sukollawat និង​គូស្នេហ៍​ Bella Ranee រួម​ទាំង​​តារា​សម្ដែង​ចំណូល​ថ្មី​ Ching Ching kharittha កំពុង​តែ​ទទួល​បាន​ចំនួន​អ្នក​ Follower លើ Instagram ជា​ច្រើន​នៅ​ដើម​ខែ​ កញ្ញា​នេះ​។

Ching Ching តារា​ចំណូល​ថ្មី​របស់​ប៉ុស្តិ៍​លេខ​៧ កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហា​ជន​នា​ពេល​ថ្មី​នេះ​ ហើយ​ចំនួន​អ្នក​ Follow សម្រាប់​ដើម​ខែ​កញ្ញា​នេះ​កើន​ឡើង​រហូត​ដល់​ ១០០ ៣៧៣ នាក់​ ។

រី​ឯ​ Bella តារា​សម្ដែង​ថៃ​ដែល​មាន​ទេពកោសល្យ​ ក៏​ទទួល​បាន​ចំនួន​អ្នក​ Followers ច្រើន​ដែរ​ រហូត​ដល់​ ១០៤ ៩៥៥ នាក់​បន្ថែម​ទៀត​នៅ​ក្នុង​ Instagram ហើយ​រួម​ទាំង​តារា​ប្រុស​ថៃ​ Weir ក៏​ទទួល​បាន​ដែរ​រហូត​ដល់​ ១០៣ ៩១១​នាក់​។

គួរ​បញ្ជាក់​ផង​ដែរ​ អ្នក​ទាំង​ ៣​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មហា​ជន​យ៉ាង​ខ្លាំង​ក្នុង​ពេល​ឥឡូវ​នេះ​ បន្ទាប់​ពី​មាន​ពត៌​មាន​ថា​ Ching Ching ​និង​​ Weir មាន​ទំនាក់​ទំនង​ល្អ​នឹង​គ្នា​៕

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ សម្បត្តិ លក្ខិណា