គ្រូ​អេស្ប៉ាញ ​សរសើរ Kubo ​មិន​ដាច់​ពី​មាត់ ​ក្រោយ​បង្កើត​ឱកាស​ល្អ​១​យប់មិញ

  • 2019-09-14 02:32:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Vicente Moreno ​គ្រូ​បង្វឹក​ក្រុម​ Real Mallorca ​បាន​និយាយ​សរសើរ​សមត្ថភាព​កីឡាករ​វ័យ​ក្មេង Kubo ​ជប៉ុន​ខ្លាំង​ណាស់ ​ក្រោយ​ពី​ប្ដូរ​ចូល​តង់​ទី​២ បង្កើត​ឱកាស​បាន​ប៉េណាល់ទី​១​គ្រាប់។

ក្រុម Real Mallorca ​លេង​ក្នុង​ដី​ខ្លួន​ឯង​បាន​ត្រឹម​ស្មើ​ក្រុម Athletic Club ​០-០ ​ប៉ុណ្ណោះ ​បើ​ទោះ​ជា​ពួកគេ​ទាំង​ពីរ​ក្រុម​នេះ​មាន​ឱកាស​ប៉េណាល់ទី​ម្នាក់​១​គ្រាប់​ក៏​ស៊ុត​មិន​ចូល​ដូច​គ្នា។ ​១​គ្រាប់​របស់​ក្រុម Mallorca ​បង្កើត​ឡើង​ដោយ Kubo ​ញាក់​យ៉ាង​ស្អាត​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់ ​ធ្វើ​ឱ្យ​ខ្សែ​ការពារ​ទាក់​ជើង​គេ​ដួល។

ជាមួយ​ការ​ត្រលប់​មក​ពី​ជម្រើស​ជាតិ​ជប៉ុន ​ហើយ​ដាក់​ចូល​លេង​តង់​ទី​២ ​ធ្វើ​បាន​យ៉ាង​ល្អ​នេះ ធ្វើ​ឱ្យ​លោក Moreno ​គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​និយាយ​សរសើរ​លើ Kubo ​ថា​៖ “Kubo ​ធ្វើ​បាន​ល្អ​ណាស់ រហូត​យើង​បាន​ប៉េណាល់ទី​ពី​បាល់​របស់​គាត់។ អ្នក​គ្រប់​គ្នា​ត្រូវ​រង់ចាំ​បន្តិច ព្រោះ​គាត់​នៅ​ក្មេង។ គាត់​ពិត​ជា​មាន​សមត្ថភាព​ធ្វើ​បាន​ល្អ​ណាស់”៕

ប្រភព៖ Marca   អត្ថបទ៖ ប្រុស យុទ្ធ