Ronaldo ​ហូរ​ទឹក​ភ្នែក​មិន​ដឹង​ខ្លួន ​ពេល​ឃើញ Footage ​ឪពុក​ខ្លួន​កាល​នៅ​រស់​

  • 2019-09-16 02:12:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​ហូរ​ទឹក​ភ្នែក​ទាំង​មិន​ដឹង​ខ្លួន ​ក្រោយ​ពី​បាន​ឃើញ footage ​លោក​ឪពុក​ខ្លួន ដែល​កាល​នៅ​មាន​ជីវិត ​និយាយ​ពី​អនាគត​របស់​គេ។

លោក Jose Dinis Aveiro ​ឪពុក​របស់ Ronaldo ​ស្លាប់​ក្នុង​វ័យ​៥២​ឆ្នាំ គ្រា​ដែល​រូបគេ​កំពុង​ចាប់​ផ្ដើម​អាជីព​បាល់ទាត់ ដោយ​គ្រា​នោះ​មិន​ទាន់​បាន​ល្បី​ខ្លាំង​នៅ​ឡើយ​ទេ។ ការ​បាត់បង់​លោក​ឪពុក​ជា​ទី​ស្រលាញ់​នេះ ​បាន​ធ្វើ​ឱ្យ Ronaldo ​ពិបាក​ចិត្ត​ជា​ខ្លាំង​នា​គ្រា​នោះ ​ប៉ុន្តែ​ដោយសារ​មាន​ការ​លើក​ទឹក​​ចិត្ត​ពី​សំណាក់​ម្ដាយ​ជា​ទី​គោរព ​និង​ញាតិ​មិត្ត​ផង​នោះ ​CR7 ​ក៏​ប្រែ​គំនិត​ខំ​ហាត់​លើស​ដើម រហូត​ល្បី​ឈ្មោះ​ក្លាយ​ជា​កីឡាករ​កំពូល​លើ​លោក។

ក្នុង​បទ​សម្ភាសន៍​ជាមួយ ITV ​កាល​ពី​មុន​សប្ដាហ៍ ​រូបគេ​បាន​ឃើញ footage ​ឪពុក​ខ្លួន ​ដែល​ទូរទស្សន៍​ចាក់​ផ្សាយ​ម្ដង​ហើយ ​ហើយ​ក៏​ធ្វើ​ឱ្យ Ronaldo ​យំ​ភ្លាម​តែ​ម្ដង។ កំពូល​កីឡាករ​លើ​លោក​នេះ បាន​និយាយ​នៅ​ពេល​នោះ​ថា​៖ “ខ្ញុំ​គិត​ថា​សម្ភាសន៍​គួរ​តែ​សប្បាយ ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា​ខ្ញុំ​យំ​នោះ​ទេ ​ប៉ុន្តែ... ដឹង​ទេ ​ខ្ញុំ​មិន​ដែល​បាន​ឃើញ​រូបភាព​នេះ​ទេ.. ខ្ញុំ​មិន​ដឹង​ថា​អ្នក​បាន​ពី​ណា... ​ខ្ញុំ​គួរ​តែ​យក​រូបភាព​នេះ ​ដើម្បី​បង្ហាញ​គ្រួសារ​របស់​ខ្ញុំ”៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ