ប្រធានក្រុមថា Arsenal យប់មិញលេងខ្លាចៗ គ្មាននរណាចង់ប៉ះបាល់សោះ
- 2019-09-16 02:26:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានក្រុមថា Arsenal យប់មិញលេងខ្លាចៗ គ្មាននរណាចង់ប៉ះបាល់សោះ
ចន្លោះមិនឃើញ
ប្រធានក្រុមរបស់ Arsenal កីឡាករ Granit Xhaka បាននិយាយថា ក្រុមរបស់គេលេងខ្លាចខ្លាំង ខណៈក្រុមស៊ី Watford ២មុនហើយ ចុងក្រោយឲ្យគេតាមស្មើបាន។
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang រកបានពីរគ្រាប់ដំបូងឲ្យ Arsenal នៅវគ្គទីមួយ។ ប៉ុន្តែម្ចាស់ផ្ទះបានវាយបករកបានពីរគ្រាប់វិញនៅវគ្គទីពីរដោយកីឡាករ Tom Cleverley និង Roberto Pereyra។ បញ្ចប់ការប្រកួតស្ថិតិបង្ហាញថា មានឱកាសទាត់ដល់៣១ដង ក្នុងនោះ២៣ដងកើតឡើងនៅវគ្គទីពីរ។
ក្រោយចប់ការប្រកួត Granit Xhaka បានរិះគន់ក្រុមរបស់ខ្លួនថា៖ "គ្មាននរណាចង់ប៉ះបាល់សោះ។ ចុងក្រោយយើងសប្បាយចិត្តដែលទទួលបានតែមួយពិន្ទុ។ ពួកយើងបង្ហាញការលេងមិនល្អក្នុងវគ្គទីពីរ ពួកយើងលេងខ្លាចពេក"។ លទ្ធផលស្មើនេះធ្វើឲ្យ Arsenal ធ្លាក់ឈរលេខ៧ ឯ Watford បន្តនៅបាតតារាង៕