ចប់! Mbappe និង Neymar មិនអាចចូលលេងទល់នឹង Real នៅ UCL សប្ដាហ៍នេះទេ
- 2019-09-16 03:13:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចប់! Mbappe និង Neymar មិនអាចចូលលេងទល់នឹង Real នៅ UCL សប្ដាហ៍នេះទេ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធទាំងពីរ Kylian Mbappe និង Neymar នឹងមិនអាចជួយ Paris Saint-Germain លេងបើកឆាកពាន Champions League ទល់នឹង Real Madrid នៅយប់ថ្ងៃពុធសប្ដាហ៍នេះបានឡើយ។
Neymar កំពុងកាន់បម្រាប៣ប្រកួតនៅ UCL ដែលបន្សល់ទុកកាលពីរដូវកាលមុន ដោយសារតែគេបានបញ្ចេញមតិមិនសមរម្យលើបណ្ដាញសង្គមរិះគន់លើអាជ្ញាកណ្ដាល បន្ទាប់ពី PSG ធ្លាក់ក្នុងវគ្គ១៦ក្រុមចុងក្រោយក្រោមថ្វីជើងរបស់ Manchester United។
Neymar បានត្រលប់មកលើទីលានវិញកាលពីថ្ងៃអាទិត្យកន្លងទៅ ប៉ុន្តែគេត្រូវបានប្រមាថឲ្យអ្នកគាំទ្ររបស់ PSG ត្បិតជួយក្រុមឈ្នះក្ដី។ ក្រៅពីកីឡាករសញ្ជាតិប្រេស៊ីល ដៃគូរបស់គេ Mabappe ក៏មិនបានលេងជាមួយ Real ដែល ដោយសារមានបញ្ហារបួសសាច់ដុំ ពេលលេងទល់នឹង Toulouse។ ត្បិតតែកីឡាករបារាំងរូបនេះបានចូលហាត់ម្នាក់ឯងកាលពីសប្ដាហ៍មុនក៏ដោយ ប៉ុន្តែគេមិនអាចចូលប្រកួតជាមួយ Madrid បានឡើយ។
ទន្ទឹមនឹងនេះ Edinson Cavani ក៏មិនទាន់ជាពីរបួសពេញលេញដែរ ប្រហែលមិនអាចចាប់ផ្ដើមជាជម្រើសដំបូងទេ។ ខ្សែប្រយុទ្ធខ្ចីជើង Mauro Icardi នឹងចូលខ្លួនជាជម្រើស១១នាក់ដំបូង៕